
ក្រុមហ៊ុន Qualcomm គឺជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោក ដែលផលិតផលរបស់ក្រុមហ៊ុននេះ គឺមានប្រើប្រាស់នៅលើឧបករណ៍ជាច្រើន ហើយវាក៏ប្រើប្រាស់នៅក្នុង 4G/5G ផងដែរ។ ប៉ុន្តែតំណែងរបស់ក្រុមហ៊ុននេះ នៅក្នុងទីផ្សារស្មាតហ្វូនប្រហែលជាមានភាពរង្គោះរង្គើរ។ ក្រុមហ៊ុននេះ ក៏បាត់បង់នូវតំណែងរបស់ខ្លួនទៅកាន់ក្រុមហ៊ុន MediaTek ប៉ុន្តែបន្ទះឈីប Flagship Processors របស់ក្រុមហ៊ុននេះ នៅមិនទាន់អាចប្រកួតប្រជែងជាមួយនឹង Apple Chips បានទេ។
បន្ទាប់ពីអ្នកកាសែតរបស់ The Verge បានធ្វើបទសម្ភាសន៍ជាមួយនិងអគ្គនាយក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Qualcomm លោក Christiano Amon នោះ គឺបានបញ្ជាក់ថា ក្រុមហ៊ុន Qualcomm កំពុងតែធ្វើការអភិវឌ្ឍទៅលើបន្ទះឈីប Snapdragon Gen 2 និងរយៈពេលដែលកង្វះបន្ទះឈីបនឹងបញ្ចប់។ តាមការបញ្ជាក់របស់លោកអគ្គនាយកអោយដឹងថា ពេលនេះ ទីផ្សារបន្ទះឈីបគឺជួបនូវសា្ថនភាពធ្ងន់ធ្ងរ និងវិបត្តិដ៏ធំផងដែរ។
ក្រុមហ៊ុន Qualcomm បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងនៅក្នុងការដោះស្រាយទៅលើបញ្ហានេះជាមួយនឹងការបង្កើនទៅលើការផលិតបន្ទះឈីប។ តាមការបញ្ជាក់របស់គាត់ វានៅតែបន្តមានកង្វះខាតទៅលើបន្ទះឈីប ប៉ុន្តែនៅក្នុងឆមាសទី 1 នៅក្នុងឆ្នាំនេះ ស្ថានភាពនេះនឹងមានការផ្លាស់ប្តូរកាន់តែប្រសើរឡើង។ នៅក្នុងគំនិតរបស់គាត់ ឆ្នាំ 2023 នេះវានឹងក្លាយជាឆ្ននាំដែលការផ្គត់ផ្គង់គឺច្រើនជាងតម្រូវការ។

លោក Christian Amon បានបញ្ជាក់ថា ក្រុមហ៊ុន Qualcomm ក៏ធ្វើការឌីស្សាញ និងការផលិតទៅបន្ទះឈីបសម្រាប់ក្រុមហ៊ុនជាច្រើនទៀតដូចជា TSMC, Samsung, Global Foundries, SMIC និង UMC ផងដែរ។ ក្រុមហ៊ុននេះក៏វិនិយោគទឹកប្រាក់ជាច្រើនទៅលើឧស្សាហកម្មបន្ទះឈីបនេះ និងបច្ចេកវិទ្យាថ្មីៗផងដែរ។ សម្រាប់បន្ទះឈីបដែលទ្រទ្រង់នូវ 6G នឹងបង្ហាញខ្លួននៅឆ្នាំ 2030 ខាងមុខនេះ៕
