ស្វែងរកពួកយើង:

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung បានបើកបរតេស្តសាកល្បងទៅលើរថយន្ត Tesla Cybertruck

ដោយ

Koun Jab Luffy

03 មេសា 2024 10:41 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ លោក Kye Hyun Kyung ដែលជាអគ្គនាយក ហើយនិងជានាយកប្រតិបត្តិផ្នែក Device Solutions Division របស់ក្រុមហ៊ុន Samsung Electronics ធ្វើដំណើរទស្សនៈកិច្ច និងជួបជាមួយនិងដៃគូរពាណិជ្ជកម្មរបស់ខ្លួននៅក្នុងទី ក្រុងចំនូន 5 នៅក្នុងសហរដ្ឋអាមេរិក។
នៅក្នុងកំឡុងពេលធ្វើដំណើរទៅប្រទេសមហាអំណាចមួយនេះ លោកអគ្គនាយក ហើយនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ក៏បានបានបើកបរតេស្តសាកល្បងទៅ លើរថយន្ត Tesla Cybertruck ហើយថែមទាំង បាន បង្ហាញនូវ ចំណាប់អារម្មណ៌ទៅលើរថយន្តជំនាន់ថ្មីនេះផងដែរ។
Article image
យោងតាមការបង្ហោះនៅលើ Instagram នោះ លោក Kyung បានចែកចាយនូវវីដេអូរបស់គាត់ ដោយលោកបានអង្គុយនៅ កៅអីមុខ របស់ Tesla Cybertruck ហើយលោកបាននិយាយា ក្រុមហ៊ុនរបស់ Elon Musk មួយនេះ បានអនុញាតមអោយ លោកបានធ្វើការតេស្តសាកល្បងទៅលើរថយន្ត Cybertruck។  លោកបានមានប្រសាសន៌ថា រថយន្តអគ្គិសនីប្រភេទ Pickup Truck មួយនេះ គឺពិតជាមានភាពប្រណិត និងផាសុភាពមែនទែន គឺអាចនិយាយបានថា “amazing,” តែម្តង។
Article image
នៅក្នុងកំឡុងទស្សនៈកិច្ចនៅលើសហរដ្ឋអាមេរិកនេះ លោក Kyung ក៏បានពិភាក្សាអំពី HBM3, HBM3E និង HBM4 ផង ដែរ។ យោងតាមការបញ្ជាក់របស់គាត់បានអោយដឹងថា មានក្រុមហ៊ុនជាច្រើនបានបង្ហាញនូវចំណាប់ អារម្មណ៌យ៉ាងខ្លាំងជា មួយ HBM3 និង HBM3E 12H chips។ ជាមួយនិងព័ត៌មាននេះ ក្រុមហ៊ុនបានធ្វើការយកចិត្តទុកដាក់ខ្លាំងទៅលើការបង្កើត នូវក្រុមការងារ និងការពង្រឹងគុណភាពយ៉ាងខ្លាំងនៅក្នុងការផលិតឈីបនេះ។ លោកបាននិយាយថា ជាមួយនិងការជួយ ជ្រោម ជ្រែងពីក្រុមការងារនេះ បានធ្វើអោយ HBM ទទួលាបាននូវ HBM3 និង HBM3E chips។