ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

នាយកប្រតិបត្តិ Huawei បញ្ជាក់ថា Pura ស៊េរីថ្មី នឹងប្រើប្រាស់អេក្រង់ខ្នាត 16:10 Aspect Ratio

ដោយ

Koun Jab Luffy

20 មីនា 2025 03:17 យប់ជ្រៅ

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បាន Huawei Pura ‘Foldable’ គឺនឹងមានការបំពាក់នូវអេក្រង់ខ្នាត 16:10 Aspect Ratio ដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យបំផុត។ គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏ទើបតែទម្លាយអំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូនថ្មីនេះផងដែរ។ ក្រៅពីអេក្រង់ក៏នូវមានបច្ចេកវិទ្យា AI ផងដែរ ដែលជាចំណុចលេចធ្លោរបស់ស្មាតហ្វូននេះ។
នៅថ្ងៃនេះ លោក He Gang ដែលជានាយកប្រតិបត្តិផ្នែក Huawei Device Business Product ក៏បានចែករំលែកព័ត៌មានថ្មីអំពីការយល់ឃើញមួយចំនួនទៅលើស្មាតហ្វូនបត់បានថ្មីដែលនឹងមកដល់ខាងមុខនេះផងឌែរ។ លោកនាយកប្រតិបត្តិរូបនេះ បាននិយាយបន្តថា ស្មាតហ្វូន Huawei Pura ថ្មីនេះ គឺនឹងមានការប្រើប្រាស់នូវអេក្រង់ខ្នាត 16:10 Aspect Ratio។
សូមជំរាបថា ថ្មីៗនេះ លោក Richard Yu ក៏បង្ហាញរូបភាពថ្មីរបស់ស្មាតហ្វូន Pura ហើយអ្នកលេងអ៊ីនធឺណិតជាច្រើន ក៏បានបញ្ជាក់ថា ស្មាតហ្វូនេះមានទម្រង់ដូចជាថេប្លេត mini ដែលមានអេក្រង់ខ្នាត 16:10 display ratio។ ដើម្បីជាការស្រាយចម្ងល់នេះ នៅពេលនេះ លោក He Gang បានបញ្ជាក់លម្អិតអំពីអេក្រង់របស់ស្មាតហ្វូន Pura នេះហើយ។ លោក He Gang បាននិយាយថា ស្មាតហ្វូន Huawei ដ៏អស្ចារ្យនេះនឹងមានអេក្រង់ខ្នាត 16:10 ដែលអនុញ្ញាតអោយអ្នកអាចងាយស្រួលក្នុងការទស្សនាបានយ៉ាងរលូន។
Article image
ស្មាតហ្វូន Huawei Pura នេះអាចនឹងមានភាពងាយស្រួលប្រើប្រាស់ជាងមុន ហើយនិងមានភាពអស្ចារ្យខ្លាំងជាងមុន នៅក្នុងការមើលទៅលើទម្រង់ទាំង Landscape ឬ Portrait modes ។ ស្មាតហ្វូនបត់បាននេះ ក៏អាចនឹងងាយស្រួលក្នុងការអាន ការ Browsing ការទស្សនាវីដេអូ និងការលេងហ្គេមជាច្រើនទៀតផង។ លោក He Gang បានបន្ថែមថា ស្មាតហ្វូន Pura ថ្មីនេះ នឹងមានបំពាក់នូវ Stable Native HarmonyOS និងការប្រើប្រាស់នូវ AI ជាច្រើនទៀតផង។ សម្រាប់ម៉ូដែលនេះ នឹងផ្តល់នូវភាពឆ្លាតវៃជាងមុនសម្រាប់អ្នកប្រើប្រាស់។ បន្ថែមពីនេះ អ្នកប្រើប្រាស់នឹងឃើញនូវ Celia Assistant និង DeepSeek AI ផងដែរនៅលើស្មាតហ្វូនថ្មីនេះ។ មកដល់ពេលនេះ លក្ខណៈពិសេសជាច្រើនទៀតរបស់ស្មាតហ្វូន Pura ‘foldable’ នៅមិនទាន់ដឹងនៅឡើយទេ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

នាយកប្រតិបត្តិ Huawei បញ្ជាក់ថា Pura ស៊េរីថ្មី នឹងប្រើប្រាស់អេក្រង់ខ្នាត 16:10 Aspect Ratio