ស្វែងរកពួកយើង:

នាយកប្រតិបត្តិ Xiaomi បានទម្លាយព័ត៌មានថ្មី Xiaomi 14 Ultra នៅមុនការប្រកាសជាផ្លូវការ!

ដោយ

Koun Jab Luffy

27 មករា 2024 11:34 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi បាននឹងកំពុងតែត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Xiaomi 14 Ultra ប៉ុន្តែវសម្រាប់កាលបរិច្ឆេតជាកលាក់មិនទាន់មានការប្រកាសជាផ្លូវការនៅឡើយទេ។ នៅពេលនេះ បើមើលនៅក្នុងការបង្ហោះមួយនៅលើ Weibo ដែលដកស្រង់ចេញពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ បញ្ជាក់ថា ការប្រកាសចេញនូវស្មាតហ្វូននេះ គឺនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះហើយ។
គួរបញ្ជាក់់ថា ផ្អែកនៅលើរបាយការណ៍ជាច្រើនដែលចេញកាលពីមុននេះ ក៏ធ្លាប់បង្ហាញដែរថា ស្មាតហ្វូន Xiaomi 14 Ultra នេះ នឹងបង្ហាញខ្លួននៅចុងត្រីមាសទី 1 ឆ្នាំ 2024 នេះ។ នេះមានន័យថា ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅក្នុងពេលមួយនៅក្នុងពេលឆាប់ៗនេះ ឬនៅក្នុងខែមីនា។ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍ MWC 2024 (Mobile World Congress) ខាងមុខនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏អាចនឹងប្រើប្រាស់នូវវេទិកានេះដើម្បីប្រកាសបង្ហាញនូវស្មាតហ្វូន flagship របស់ខ្លួនផងដែរ។ សូមជំរាបថា ព្រឹត្តិការណ៍ MWC 2024 នឹងមានការរៀបចំឡើងនៅចន្លោះថ្ងៃទី 26 ដល់ថ្ងៃទី 29 ខែកុម្ភៈខាងមុខនេះ។
Article image
នៅមុនការប្រកាសជាផ្លូវការស្មាតហ្វូនជំនាន់ថ្មីនេះ ចូលមកដល់នោះ លោក Lu Weibing ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Xiaomi Group នេះ ក៏បានចែករំលែកអំពីផែនការរបស់គាត់ក្នុងការប្រើប្រាស់នូវស្មាតហ្វូននេះ ដែលមានបទពិសោធន៍ថ្មីក្នុងការថតរូបភាពថែមទៀតផង។ គួររំលឹកផងដែរថា ស្មាតហ្វូន Xiaomi 14 Ultra នេះក៏មានការពង្រឹងច្រើនទៅលើបច្ចេកវិទ្យាកាមេរ៉ាផងដែរ។
ថ្មីៗនេះ យើងក៏បានឃើញអំពីរូបរាងនៃកាមេរ៉ា និងលក្ខណៈសម្បត្តិនៃសិនស័រដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូននេះដែរ។ ជាមួយគ្នានេះ សម្រាប់ wireless Camera Kit accessory នៅលើស្មាតហ្វូននេះថ្មីៗនេះក៏ទទួលបាននូវការអនុម័តនៅលើស្ថាប័ន 3C របស់ចិនរួចហើយដូចគ្នា ។ បន្ថែមពីនេះ wireless Camera Kit accessory នេះ ក៏មានការបង្ហាញខ្លួននៅលើប BIS របស់ប្រទេសឥណ្ឌាផងដែរ៕