ស្វែងរកពួកយើង:

នាយកផ្នែកផលិតផល OPPO បង្ហាញថា Find N5 នឹងមានការបំពាក់នូវមុខងារថ្មីៗជាច្រើន

ដោយ

Koun Jab Luffy

17 ធ្នូ 2024 07:42 ព្រឹក

អាន 2 នាទី

Article image
យោងតាមការឆ្លើយតបរបស់លោក Zhou Yibao ដែលជានាយកផ្នែកផលិតផល OPPO Find Series ទៅកាន់ហ្វេនៗរបស់ OPPO នៅលើបណ្តាញ Weibo ថ្មីៗនេះ គឺមានការបង្ហាញពីលក្ខណៈសម្បត្តិថ្មីៗមួយចំនួននៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ OPPO ថែមទៀតហើយ។ ជាមួយនិងព័ត៌មានថ្មីនេះ លោកក៏បានសួរទៅកាន់ហ្វេនៗរបស់ខ្លួនពីការអាប់ដែតមួយនៅលើស្មាតហ្វូននេះថែមទៀតផង។
តាមការបង្ហាញនៅលើព័ត៌មាននេះ គឺមានការតម្លើងមកជាមួយនិងមុខងារថ្មីៗដូចជា មានទម្ងន់ស្រាល, អនុភាពខ្លាំង, ថាមពលថ្ម, ការពង្រឹងទៅលើរូបភាព, បច្ចេកវិទ្យាសាក wireless charging, និងមុខងារ AI features ជាដើម។ នៅក្នុងពេលនជាមួយគ្នានេះ លោក Digital Chat Station ក៏បានចែករំលែកពីលក្ខណៈសម្បត្តិថ្មីៗមួយចំនួនទាក់ទងទៅនឹងស្មាតហ្វូនអេក្រង់បត់បាន Find N5 ផងដែរ។
Article image
គួរបញ្ជាក់ផងដែរថា លោក Zhou Yibao ដែលជានាយកផ្នែកផលិតផល OPPO Find Series ថ្មីៗនេះ បានធ្វើការស្ទង់មតិទៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដែលម៉ូដែលនេះ ត្រូវបានគេជឿជាក់ថា គឺជាស្មាតហ្វូន Oppo Find N5 ដែលក្រុមហ៊ុននេះគ្រោងនឹងប្រកាសចេញនៅលើទីផ្សារនាពេលថ្មីៗនេះ។ នៅក្នុងការស្ទង់មតិនេះ គឺក្រុមហ៊ុន OPPO ចង់បានមតិកែលម្អថ្មីៗបន្ថែមទៀតនៅលើស្មាតហ្វូនជំនាន់ថ្មី Find N5។
យោងតាមការទម្លាយ Digital Chat Station ធ្លាប់បានបញ្ជាក់រួចម្តងហើយថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find N5 នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite មានកាមេរ៉ាក្រោយទំហំ 50-Megapixel ចំនួន 3 គ្រាប់ ដែលមានការបំពាក់នូវឡែន Periscope telephoto camera, wireless charging និង ColorOS 15 ផងដែរ។ ស្មាតហ្វូនថ្មីនេះ អាចនឹងមានទម្ងន់ស្រាលជាង ស្តើងជាង ហើយនិងមានថ្មកាន់បានយូរជាងមុន។ បើមើលទៅលើភាពធន់វិញ នៅលើស្មាតហ្វូននេះ អាចនឹងមានការបំពាក់នូវបច្ចេកវិទ្យាការពារជម្រាបទឹក IPX8 ផងដែរ។
Article image
មានការរំពឹងថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ អាចនឹងមានការប្រកាសចេញនៅត្រីមាសទី 1 ឆ្នាំ 2025 ហើយក៏ជាស្មាតហ្វូនអេក្រង់បត់បានដំបូងគេនៅលើពិភពលោក ដែលមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite។  ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុននេះក៏ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូន OPPO Find X8 Ultra និង Find X8 Mini ដែលជាស្មាតហ្វូន compact flagship របស់ខ្លួន រួមនិង Oppo Find N5 ផងដែរ។ ស្មាតហ្វូននេះអាចនឹងប្រកាសចេញនៅប្រទេសចិននាខែមករាឆ្នាំ 2025។
នាយកផ្នែកផលិតផល OPPO បង្ហាញថា Find N5 នឹងមានការបំពាក់នូវមុខងារថ្មីៗជាច្រើន