ស្វែងរកពួកយើង:

នាឡិកា G-SHOCK Katana-Inspired MR-G Watch តម្លៃ $8,000 ដុល្លារ និងផលិតឡើងតែ 800 គ្រឿងប៉ុណ្ណោះ

ដោយ

Koun Jab Luffy

28 តុលា 2024 02:14 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតនាឡិកាដៃម៉ាកល្បី G-SHOCK បានធ្វើការបង្ហាញចេញនាឡិកាដៃម៉ូដែលពិសេស MR-G ថ្មីដែលផលិតក្នុងចំនួនមានកំនត់ ដែលនាឡិកាដៃ Special Limited Edition ថ្មីនេះត្រូវបានបំផុសគំនិតតាមរយះប្រពៃណីនៃការធ្វើដាវសាំម៉ួរ៉ៃរបស់ជប៉ុន។
នាឡិកាដៃម៉ូដែលពិសេសថ្មីនេះ នឹងធ្វើការប្រកាសចេញលក់ផ្លូវការនៅខែវិច្ឆិកា ឆ្នាំ 2024 ដែលមានឈ្មោះថា G-SHOCK MRG-B2000JS-1A ដោយវាត្រូវបានរួមបញ្ចូលគ្នានូវសិល្បៈហត្ថកម្មបែបប្រពៃណីជាមួយនឹងបច្ចេកវិទ្យាសម័យទំនើប ហើយត្រូវបានផលិតក្នុងចំនួនមានកំនត់គឺត្រឹមតែ 800 គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោក។
Article image
ការរចនានៃនាឡិកាម៉ាក MR-G ម៉ូដែលពិសេសថ្មីនេះ ត្រូវបានគូរចេញពីលោក Kamiyama Teruhira ដែលជាអ្នករចនាដាវសាម៉ូរ៉ៃជប៉ុន Juryoku-Maru: San Katana យ៉ាងពិសេសសម្រាប់នាឡិកា G-SHOCK។ តួរនាឡិកាត្រូវបានធ្វើពីទីតានីញ៉ូមដែលបានគេធ្វើកែច្នៃឡើងវិញ។ សម្រាប់ទឹកថ្នាំកូត AIP ពណ៌ប្រផេះ ពណ៌ខៀវនៅលើស្រោមដាវ katana ត្រូវបានធ្វើការបង្កប់នៅលើតួររបស់នាឡិកាដែលផ្តល់នូវភាពប្រណិតទាក់ទាញថែមមួយកម្រិតទៀត។
ការរចនាបន្ថែមភាពទាក់ទាញបែបរចនាបថប្រពៃណី ដោយបានបន្ថែមនូវលក្ខណៈពិសេសជាមួយមុខងារ aogai-nuri ជាមួយនឹងការបញ្ចូលគុជខ្យងដែលមានការរចនាដ៏ស្មុគស្មាញដើម្បីង្កើតឥទ្ធិពលនៃពន្លឺចែងចាំងនៅពេលដែលចាំងត្រូវពន្លឺ។ នាឡិកានីមួយៗមានលេខសំគាល់រៀងៗខ្លួន ព្រមទាំងមានឆ្នាក់នូវសិលាចារឹកដោយដៃនៅផ្នែកខាងក្រោយដោយលោក Kamiyama Teruhira គឺកាន់តែបន្ថែមភាពទាក់ទាញដល់គ្រប់ផ្នែកទាំងអស់របស់នាឡិកា។
Article image
សម្រាប់ភាពទំនើបនិយមរបស់ G-SHOCK MRG-B2000JS-1A គឺមានរួមបញ្ចូលនូវមុខងារដូចជា បច្ចេកវិទ្យា Bluetooth, Solar Power, និងប្រព័ន្ធគ្រប់គ្រងពេលវេលាជាក់លាក់បំផុត radio-controlled  timekeeping។ ជាមួយកញ្ចក់នាឡិកាត្រូវបានផលិតពីកញ្ចក់ Sapphire Crystal និងតួរនាឡិកា ហើយនិងខ្សែផលិតពីលោហៈធាតុ Titanium alloy ដែលធ្វើឲ្យនាឡិកាដៃមួយនេះ មានភាពធន់ខ្លាំងបំផុតពីការកូសឆ្កូត និងការប៉ះទង្គិចផ្សេង ដោយរក្សាបាននូវភាពធន់ក្នុងការប្រើប្រាស់ដែលជាស្តង់ដាររបស់នាឡិកា G-SHOCK។
Article image
G-SHOCK MR-G ជាផលិតផលនាឡិកាផលិតឡើងក្នុងចំនួនមានកំនត់ចំនួនតែ 800 គ្រឿងប៉ុណ្ណោះ សម្រាប់អ្នកប្រមូលទិញកម្រមានកំនត់លើពិភពលោក។ នាឡិកាដៃម៉ូដែលពិសេសថ្មីនេះមានតម្លៃខ្ទង់ប្រហែល  $80,000៕
នាឡិកា G-SHOCK Katana-Inspired MR-G Watch តម្លៃ $8,000 ដុល្លារ និងផលិតឡើងតែ 800 គ្រឿងប៉ុណ្ណោះ