
ដូចអ្វីដែលគ្រប់គ្នាបានដឹងហើយថា នៅថ្ងៃទី 14 ខែកញ្ញានេះ ក្រុមហ៊ុន Apple គឺនឹងរៀបចំឡើងនូវព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួនហើយ ដោយនៅក្នុងកម្មវិធីនោះ ក្រុមហ៊ុនអាមេរិកាំងមួយនេះ គឺនឹងធ្វើការបង្ហាញនូវត្តមានរបស់ iPhone ជំនាន់ថ្មីជារៀងរាល់ឆ្នាំ។ នៅថ្ងៃនេះ មុនព្រឹត្តិការណ៍មកដល់ ក៏មានការបែកធ្លាយថ្មីមួយចេញពីហាងលក់រាយនៅប្រទេសអ៊ុកក្រែនដោយបង្ហាញចេញនូវព័ត៌មានទំហំ និងពណ៌របស់ iPhone 13 ហើយ។ ព័ត៌មានខាងលើនេះ គឺមិនមានការបង្ហាញរូបភាពនោះទេ ប៉ុន្តែមានការបញ្ជាក់នៅក្នុងបញ្ជីមួយដែលបង្ហាញនូវព័ត៌មានការមកដល់របស់ iPhone 13 នៅក្នុងហាងមួយនេះ។ យ៉ាងណាមិញសារព័ត៌មាន 91Mobiles ដែលតែងតែបញ្ចញព័ត៌មានលឿនជាងគេនោះ ក៏មិនបានដកស្រង់ព័ត៌មានខាងលើនេះមកចុះផ្សាយផងដែរ។
ប្រភពខាងលើនេះ បាននិយាយថា ប្រសិនបើអ្វីៗដូចការបែកធ្លាយនេះ គឺបញ្ជាក់ថា iPhone 13 mini និង iPhone 14 នឹងបង្ហាញខ្លួនជាមួយនិងជម្រើសថ្មី 6 ពណ៍ ដែលមានដូចជា ពណ៍ black, blue, purple, pink, white, and Product RED។ ហើយបើនិយាយពីទំហំផ្ទុកវិញ សម្រាប់ម៉ូដែល mini នេះគឺនឹងមានទំហំ 64GB និង128GB។ រីឯ iPhone 13 មានវត្តមានជាមួយនឹងទំហំ 128GB និង 256GB។ ចំពោះ iPhone 13 Pro និង 13 Pro Max និងបង្ហាញខ្លួនជាមួយនឹងជម្រើស 4 ពណ៌គឺ black, silver, gold, and bronze ហើយសម្រាប់ទំហំវិញ IPhone Pro និងមានទំហំ 128GB ឬ 256GB ខណៈដែល iPhone Pro Max និងមានទំហំ 256GB និង 512GB។

សូមជំរាបថា ខាងលើនេះ គឺព័ត៌មានបឋមប៉ុណ្ណោះ សម្រាប់ iPhone 13 Series នឹងបង្ហាញវត្តមានជាផ្លូវការណ៍នៅសប្តាហ៍ក្រោយហើយក៏មានការរំពឹងថា ក្រុមហ៊ុន Apple ក៏នឹងមានការប្រកាសចេញនូវនាឡិកា Apple Watch ជំនាន់ថ្មីផងដែរ។
