ស្វែងរកពួកយើង:

នៅថ្ងៃនេះ បែកធ្លាយរូបភាព Dummy ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 6 & Galaxy Z Flip 6

ដោយ

Koun Jab Luffy

21 មិថុនា 2024 10:19 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ បែកធ្លាយរូបភាព Dummy ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 6 និង Galaxy Z Flip 6 ហើយ។រូបភាពថ្មីជាច្រើនសន្លឹកនេះ ត្រូវបានចែកចាយដោយ 9to5Google’s ដែលមានការចាប់ដៃគ្នាជាមួយ Sonny Dickson។ យោងតាមការទម្លាយកន្លងមក បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ នឹងមានការប្រកាសចេញជាផ្លូវការនៃថ្ងៃទី 10 ខែកក្កដា ខាងមុខនេះហើយ។ ជាមួយនិងការលេចចេញនូវរូបភាព prototype និង dummy នៅពេលនេះ គឺពិតជាមានការបញ្ជាក់កាន់តែច្បាស់នូវការឌីស្សាញស្មាតហ្វូននេះ រួមនិងព័ត៌មានសំខាន់ៗមួយចំនួនថែមទៀតផង។
សម្រាប់រូបភាពថ្មី ដែលបង្ហាញរូបភាពការឌីស្សាញដំបូងរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានការបង្ហាញនូវរូបរាងស្មាតហ្វូននេះ ជាមួយនិងការផ្លាស់ប្តូរទៅលើផ្នែកមួយចំនួន ហើយនិងមានបញ្ជាក់ពីការឌីស្សាញគែមអេក្រង់កម្រ៉ាស់ស្តើង រួមនិងការបង្ហាញពីជ្រុងនៃនិមួយៗនៃសស្មាតហ្វូននេះថែមទៀតផង។ បន្ថែមពីនេះ រូបភាពខាងលើនេះ ក៏បានបង្ហាញពីការឌីស្សាញរូបរាងទាំងស្រុងនៃស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold និង Galaxy Z Flip ពេញលេខក្នុងកម្រិត 180 ដឺក្រេផងដែរ។
ជាមួយគ្នានេះ បើមើលទៅរូបភាពអេក្រង់ស្មាតហ្វូនពណ៌ខ្មៅ គឺត្រូវបានក្រុមហ៊ុនធ្វើបិទទៅលើគន្លឹះ ដែលរូបភាពថ្មីនេះ មានសង្ស័យថា ក្រុមហ៊ុន Samsung អាចនឹងមានការផ្លាស់ប្តូរទៅលើការឌីស្សាញ logo ដែលយើងធ្លាប់ឃើញនៅលើស្មាតហ្វូនអេក្រង់បត់បាន Fold និង Flip នាពេលកន្លងមក។ មួយទៀតរូបភាពនេះ ក៏មានការបង្ហាញពីការប្រើប្រាស់ស្រទាប់ថ្មីមួយ សម្រាប់ការពារទៅលើគន្លឹះបត់អេក្រង់ទាំងខាងលើ និងខាងក្រោមរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 6 ទៀតផង។ ចំពោះព័ត៌មានលំអិតពី Galaxy Z Flip 6 ហាក់ដូចជាមិនទាន់មានការបញ្ចេញច្បាស់នៅឡើយទេ ដោយសារតែរូបភាពខាងលើនេះមិនសូវជាមានការផ្លាស់ប្តូរ។
នៅថ្ងៃនេះ បែកធ្លាយរូបភាព Dummy ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 6 & Galaxy Z Flip 6