ស្វែងរកពួកយើង:

នៅថ្ងៃនេះ Huawei Mate X7 ផ្តើមដាក់លក់នៅលើទីផ្សារសកលហើយ

ដោយ

Koun Jab Luffy

14 ធ្នូ 2025 12:29 ថ្ងៃត្រង់

អាន 3 នាទី

Article image
បន្ទាប់ពីការប្រកាសចេញនៅលើទីផ្សារប្រទេសចិនអស់រយៈពេលប៉ុន្មានសប្តាហ៌រួចមក នៅពេលនេះ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Mate X7 បានប្រកាសដាក់លក់ជាផ្លូវការណ៌នៅលើទីផ្សារសកលហើយ។ ជាមួយនិងវត្តមាននៅថ្ងៃនេះ ស្មាតហ្វូននេះ គឺមានជម្រើសពណ៌ខ្មៅ និងពណ៌ក្រហម ហើយនិងមានតែមួយជម្រើសទំហំប៉ុណ្ណោះ គឺទំហំ 16GB និង 512GB និងមានតម្លៃ €2,099 យូរ៉ូ។
ស្មាតហ្វូនអេក្រង់បត់បាន Huawei Mate X7 ថ្មីនេះ គឺមានការឌីស្សាញអេក្រង់ប្រភេទ Dual-Display គាំទ្រជាមួយនឹងអេក្រង់ខាងក្នុងទំហំ 8 អ៊ីងប្រភេទ OLED បង្ហាញចេញជាមួយទំហំ 2416×2210px និងអេក្រង់ខាងក្រៅមានទំហំ 6.49 អ៊ីង ដែលគាំទ្រដោយកញ្ចក់គែមកោងប្រភេទ OLED បង្ហាញចេញបានជាមួយទំហំ 2444×1080px។ អេក្រង់ទាំង 2 នេះ មានការទ្រទ្រង់បាននៅក្នុងល្បឿបចាប់ពី 1-120Hz LTPO adaptive refresh rates និងមានកម្រិត 1440Hz high-frequency PWM dimming ដែលជួយអ្នកប្រើប្រាស់អោយមើលអេក្រង់នេះបានយូរមិនមានអារម្មណ៍នឿយហត់នោះទេ។
Article image
អេក្រង់ខាងក្រៅរបស់ស្មាតហ្វូនថ្មីនេះ គឺមានកម្រិតពន្លឺ 3000nits ខណៈអេក្រង់ខាងក្នុងមានកម្រិតពន្លឺ 2500nits។ សម្រាប់  ម៉ូដែល Collector Edition មានការបំពាក់នូវកញ្ចក់ការពារ Kunlun Glass របស់ក្រុមហ៊ុន Xuanwu ដែលផ្តល់នូវភាពធន់រឹងមាំជាងមុននៅក្នុងការប្រើប្រាស់។ អេក្រង់ខាងលើនេះ ក៏មានការទ្រទ្រង់នូវ P3 color gamut និងមានការគាំទ្រដោយកម្រិតចាក់ពណ៌ 10.7 ពាន់លានពណ៌ថែមទៀតផង។
Article image
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ដំណើរការដោយបន្ទះឈីប Huawei Kirin 9030 Pro ភ្ជាប់មកជាមួយនឹងមុខងារ AI ជាច្រើន ហើយថែមទាំងដំណើរការនៅលើ HarmonyOS 6 ថែមទៀតផង។ សម្រាប់ OS ថ្មីនេះ គឺមាននាំយកនូវមុខងារប្រើប្រាស់ Smart Multitasking Tools, AI-Assisted Note-Taking, Encrypted Sharing និង Dynamic Window Management ជាដើម។ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Mate X7 នេះ ក៏មានការបំពាក់នូវ Red Maple Imaging System ជំនាន់ទី 2 ដែលមានការគាំទ្រដោយកាមេរ៉ាគោលទំហំ 50MP មានមុខងារ 10-Stop Variable Aperture (f/1.49 to f/4.0) និងកាមេរ៉ាទំហំ 40MP ultra-wide sensor ហើយនិង 0MP periscope telephoto macro ជាមួយនឹង 3.5x optical zoom និង 100x digital zoom ផងដែរ។
Article image
ស្មាតហ្វូនថ្មីនេះ អាចថតវីដេអូបានក្នុង 4K HDR video និង RAW shooting ហើយនិង XMAGE imaging tools ។ សម្រាប់នៅលើអេក្រង់ខាងក្នុង និងអេក្រង់ខាងក្រៅរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានកាមេរ៉ាទំហំ  8MP ដែលទ្រទ្រង់នូវ  4K video recording ។ ទៅលើថាមពថ្មនៅលើស្មាតហ្វូនអេក្រង់បត់បាន Mate X7 នេះ ត្រូវបានក្រុមហ៊ុន Huawei បានបំពាក់នូវថាមពលថ្មទំហំ 5525mAh ខណៈដែលនៅលើស្មាតហ្វូន Collector Edition មានទំហំ 5600mAh។ ស្មាតហ្វូនថ្មីៗទាំង 2 នេះ មានការទ្រទ្រង់នូវ 66W wired fast charging, 50W wireless charging និង  reverse wireless charging។
Article image
ទៅលើគន្លឹះ Hinge ដែលប្រើប្រាស់នៅលើស្មាតហ្វូនបត់បាន Mate X7 ត្រូវបានក្រុមហ៊ុន Huawei ប្រើប្រាស់នូវ Xuanwu folding architecture ជាមួយនឹងការពង្រឹងកាន់តែរឹងមាំ។ ស្មាតហ្វូនថ្មីនេះ មានទម្ងន់ប្រហែលជា 235g ទៅ 236g ហើយ មានវិមាត្រ 9.5mm នៅពេលដែលបត់ និងកម្រាស់ 4.5mm នៅពេលដែលបិទ។ ស្មាតហ្វូនថ្មីនេះ ក៏មានបំពាក់នូវ IP58 និង  IP59 សម្រាប់ការពារទឹក និងធូលី ហើយវាទ្រទ្រង់នូវ  satellite communication ផងដែរ។ បន្ថែមពីនេះ សម្រាប់ស្មាតហ្វូន Collector’s Edition ក៏អាចទ្រទ្រង់នូវ Tiantong satellite calling និង Beidou messaging ទៀតផង។ សម្រាប់ការតភ្ជាប់នៅលើស្មាតហ្វូននេះវិញស្មាតហ្វូនអេក្រង់បត់បាន Mate X7 បំពាក់នូវ Wi-Fi 7, Bluetooth 6.0 ជាមួយនឹង LDAC និង L2HC codecs, USB-C 3.1 Gen1 និង NFC ។ សម្រាប់ស្មាតហ្វូនCollector’s Edition ទ្រទ្រង់នូវប៊ិច Stylus ផងដែរ។
នៅថ្ងៃនេះ Huawei Mate X7 ផ្តើមដាក់លក់នៅលើទីផ្សារសកលហើយ