ស្វែងរកពួកយើង:

នៅថ្ងៃនេះ OPPO Find X9 Series ដាក់លក់ជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

ដោយ

Koun Jab Luffy

23 តុលា 2025 01:42 រសៀល

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅថ្ងៃនេះ OPPO បានប្រកាសដាក់លក់ជាផ្លូវការណ៌ទៅលើស្មាតហ្វូនជំនាន់ថ្មី Find X9 និង Find X9 Pro នៅលើទីផ្សារប្រទេសចិនហើយ បន្ទាប់ពីការប្រកាសសម្ពោធកាលពីសប្តាហ៌មុន។ ស្មាតហ្វូន Find X9 មានតម្លៃ 4,400 យ៉ន៉ ($620) ទៅលើទំហំ 12GB/256GB ហើយក៏មានទំហំ 12GB/512GB, 16GB/512GB និង 16GB/1TB ហើយនិងមានពណ៌ក្រហម ពណ៌តៃតានៀម ពណ៌ស និងពណ៌ខ្មៅ។ សម្រាប់ Find X9 Pro មានតម្លៃ 5,300 យ៉ន់ ($745) ទៅលើទំហំ  12GB/256GB និងមានពណ៌ក្រហម ពណ៌តៃតានៀម ពណ៌ស។
ស្មាតហ្វូនជំនាន់ថ្មី Find X9 និង Find X9 Pro ដោយស្មាតហ្វូនទាំងពីរនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 ដូចគ្នា។ X9 នឹងមានអេក្រង់ទំហំ6.59 អ៊ីង កម្រិត 1.5K ល្បឿន 120Hz ជាកញ្ចក់រាបស្មើរប្រភេទ OLED screen និងមានថ្មទំហំ 7,025mAh។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 32MP និងមានកាមេរ៉ាក្រោយ 3 គ្រាប់ រួមមានកាមេរ៉ាគោល Sony LYT-808 50MP និងទីពីរ Samsung JN5 50MP ultra-wide lens ហើយនិងទីបី LYT-600 50MP periscope telephoto camera។
Article image
ចំពោះ Find X9 Pro នឹងមានអេក្រង់ទំហំ 6.78-អ៊ីង កម្រិត 1.5K ល្បឿន 120Hz អេក្រង់រាបស្មើរ OLED panel មានថ្មទំហំ 7,500mAh និងកាមេរ៉ាមុខទំហំ 50MP។ សម្រាប់ផ្នែកខាងក្រោយវិញ គឺមានសិនស័រគោល LYT-828 50MP និងទីពីរ Samsung JN5 50MPultra-wide snapper ហើយនិងទី 3 គឺជាសិនស័រ Samsung HP5 200MP Periscope telephoto camera។ ស្មាតហ្វូនទាំងពីរនេះ គឺមានសិនស័រ ultrasonic និងរត់នៅលើ ColorOS 16 ផ្អែកជាមួយ Android 16 រួមនិង IP68/69 ការពារទឹក និងធូលីថែមទៀតផង។
Article image
នៅថ្ងៃនេះ OPPO Find X9 Series ដាក់លក់ជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ