
1 / 2
OPPO Find X9 Ultra មានការបញ្ជាក់នូវលក្ខណៈសម្បិត្តពេញលេញហើយ!
កាលពីម្សិលមិញនេះ ក្រុមហ៊ុន OPPO បានចេញមកធ្វើការបញ្ជាក់ជាផ្លូវការណ៌ហើយថា ខ្លូននឹងមានការដាក់សម្ពោធនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Find X9 Ultra នៅលើទីផ្សារសកល ដែលនេះគឺជាការបង្ហាញនូវជំហរថ្មីមួយទៀតរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនមួយនេះ នៅក្នុងការប្រកួតប្រជែងទៅលើទីផ្សារស្មាតហ្វូនថ្នាក់ប្រណិតសម្រាប់ទីផ្សារសកល។ យោងតាមការបញ្ជាក់នៅលើបញ្ជី 3C នៅថ្ងៃនេះ បានបង្ហាញថា ស្មាតហ្វូននេះមានលេខម៉ូដែល PMA110។
ទៅលើការបញ្ជាក់នៅក្នុងប្រទេសចិននៅថ្ងៃនេះ បង្ហាញថា នៅលើស្មាតហ្វូននេះ នឹងមានការមកជាមួយនូវឆ្នាំងសាកម្លាំង 100W wired charger ខណៈដែលទីផ្សារអឺរ៉ុប នឹងទីផ្សារមួយចំនួនទៀតនៅអាស៊ីយើង អាចនឹងមិនមានឆ្នាំងសាកក្នុងប្រអប់នោះទេ។ បន្ថែមពីនេះនៅលើស្មាតហ្វូននេះ ក៏អាចនឹងមានការតម្លើងបច្ចេកវិទ្យាសាកឥតខ្សែរ 50W wireless charging ផងដែរ ប៉ុន្តែក្នុងបញ្ជីនេះ គឺមិនទាន់មានការបញ្ជាក់នោះទេ។
Find X9 Ultra ត្រូវបានគេរំពឹងថា នឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ 200MP និងកាមេរ៉ាទីពីរមានទំហំ 50MP ultrawide ខណៈដែល Periscope ពីរគ្រាប់ទៀត មានទំហំ 200MP និងមួយទៀតមានទំហំ 50MP។ ទៅលើកាមេរ៉ាមុខទំហំ 50MP។ និយាយពីអេក្រង់វិញ នៅលើស្មាតហ្វូននេះ អាចនឹងមានអេក្រង់ទំហំ 6.82 អ៊ីង QHD+ OLED screen ល្បឿន 120Hz refresh rate និងបន្ទះឈីប Snapdragon 8 Elite Gen 5 SoC ហើយនិងមានថ្ម 7,050mAh។


