ស្វែងរកពួកយើង:

នៅមុនការប្រកាស Huawei Mate 80 Series ការលក់ Mate 70 Series បានកើនលើស 8 លានគ្រឿងហើយ

ដោយ

Koun Jab Luffy

24 វិច្ឆិកា 2025 08:18 ព្រឹក

អាន 2 នាទី

Article image
តាមករបាយការណ៌ចុងក្រោយបាននិយាយថា ស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 Series នឹងប្រកាសជាផ្លូវការនៅសប្តាហ៍ នេះហើយ។ នៅថ្ងៃនេះ មុនការប្រកាសជាផ្លូវការចូលមកដល់មានរបាយការណ៍ថ្មីមួយ បានទម្លាយអំពីការលក់ទៅលើស្មាតហ្វូនម៉ូដែល Mate 70 Series បានចំនួនច្រើនជាង 8 លានគ្រឿង ដែលតួរលខខនេះ ត្រូវបានគេព្យាករណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ អាចនឹងលក់ស្មាតហ្វូន Flagship នៅលើទីផ្សារសកលនៅឆ្នាំនេះឈានដល់ទៅចំនួន 10 លានគ្រឿង។
តាមការបញ្ជាក់ចេញពី DigitalChatStation បានទម្លាយថា ចំនួននៃការលក់ទៅលើស្មាតហ្វូន Huawei Mate 70 Series នេះអាចនឹងឈានដល់ទៅ 9 លានគ្រឿងនៅឆ្នាំក្រោយនេះ។ ស្មាតហ្វូន Huawei Mate 70 series មានការលក់លើសពី 8 លានគ្រឿងគិតត្រឹមថ្ងៃទី 16 ខែវិច្ឆិកាកន្លងទៅនេះ។ ដូចនេះ ការសម្រេចគោលដៅនៃការលក់ស្មាតហ្វូននេះចំនួន 10 លានគ្រឿងនោះ មិនមែនជាបញ្ហារបស់ក្រុមហ៊ុននេះសម្រាប់ពេលនេះទេ។ ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងសម្រេចគោលដៅនេះ បាននៅខែធ្នូខាងមុខនេះ។
Article image
បន្ថែមពីនេះ អ្នកទម្លាយនេះបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate Series  2025 នេះ អាចនឹងបំបែកនូវកំណត់ត្រានៃការលក់ទៅលើស្មាតហ្វូនត្រកូល Mate ទាំងអស់នៅក្នុងពេលបច្ចុប្បន្ននេះ។ យោងតាមពាក្យចចាមអារ៉ាមមុននេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Mate 80 Series អាចនឹងលក់បានដល់ទៅ 20 លានគ្រឿង ហើយនឹងក្លាយជាស្មាតហ្វូនដែលមានតម្រូវការខ្លាំងបំផុតលំដាប់ទី 2 របស់ក្រុមហ៊ុន Huawei បន្ទាប់ពីស្មាតហ្វូន Huawei Mate 40 seriesដែលបង្ហាញខ្លួននៅឆ្នាំ 2020 ។
Article image
ក្រុមហ៊ុន Huawei ប្រហែលជាមិនត្រឹមធ្វើការផ្លាស់ប្តូរទៅលើការឌីស្សាញរបស់ស្មាតហ្វូន Huawei Mate Flagship 2025នោះទេ ប៉ុន្តែក្រុមហ៊ុន អាចនឹងបន្ថែមនូវមុខងារពិសេសៗជាច្រើនទៀតទៅលើស្មាតហ្វូននេះដែលកាន់តែអស្ចារ្យជាងស្មាតហ្វូនជាច្រើនក្នុងពេលបច្ចុប្បន្ននេះ។ ក្រៅពីការបំពាក់នូវបច្ចេកវិទ្យាថ្មីៗហើយនោះ ក្រុមហ៊ុននេះ អាចនឹងបង្ហាញនូវបន្ទះឈីប Kirin 5G ដែលនឹងបង្កើនទៅលើសមត្ថភាពស្មាតហ្វូននេះកាន់តែប្រសើរជាងមុនមួយកម្រិតទៀត៕
នៅមុនការប្រកាស Huawei Mate 80 Series ការលក់ Mate 70 Series បានកើនលើស 8 លានគ្រឿងហើយ