ស្វែងរកពួកយើង:

នៅលើកាមេរ៉ាគោល Huawei Mate 70 ប្រហែលជានឹងមានប្រើប្រាស់សិនស័រថ្មីរបស់ Sony

ដោយ

Koun Jab Luffy

12 វិច្ឆិកា 2024 03:03 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានការទម្លាយព័ត៌មានថ្មីមួយចេញពីប្រភពសង្វាក់ផលិតកម្ម ដោយបាននិយាយថា នៅលើកាមេរ៉ាគោលរបស់ស្មាត ហ្វូនម៉ូដែលប្រណិត Huawei Mate 70 Series នឹងមានការប្រើប្រាស់នូវសិនស័រថ្មីរបស់ Sony។ ប្រភពដដែលនេះ បានបន្តថា សិនស័រថ្មីនេះ អាចជាសិនស័រជំនាន់ថ្មីរបស់ IMX989 ដែលមានការពង្រឹងសមត្ថភាពខ្ពស់ជាងមុន ហើយក៏ ដែលធ្លាប់មានការប្រើប្រាស់នៅលើស្មាតហ្វូនម៉ូដែល Pura 70 Ultra ផងដែរ។ ថ្មីៗនេះមានរបាយការណ៌ថា ក្រុមហ៊ុន Huawei បានធ្វើតេស្តទៅលើសិនស័រជាច្រើនសម្រាប់ស្មាតហ្វូន Mate 70 Series ដែលក្នុងនោះមានទាំងសិនស័រ OmniVision និង Sony ផងដែរ។
នៅពេលនេះប្រភពសង្វាក់ផលិតកម្មបាននិយាយថា ក្រុមហ៊ុន Huawei គឺនឹងមានការប្រើប្រាស់នូវសិនស័រថ្មីរបស់ Sony សម្រាប់កាមេរ៉ាគោលស្មាតហ្វូនជំនាន់ថ្មី Mate 70 high-end models ហើយ ខណៈដែលកាមេរ៉ាគោលរបស់ស្មាតហ្វូនម៉ូដែលស្តង់ដារ Mate 70 គឺអាចនឹងមានការប្រើប្រាស់នូវសិនស័រ OmniVision OV50H។ មកដល់ពេលនេះ គេនៅមិនទាន់ដឹងដា សិនស័រថ្មីរបស់ Sony នេះនៅឡើយទេ ប៉ុន្តែមានការរំពឹងថា សិនស័រនេះ អាចជា LYT-900 ដែលជាសិនស័រថ្មីមានការអាប់ដែតចេញពីសិនស័រ IMX 989 camera sensor។
Article image
សូមជំរាបថា Pura 70 Ultra គឺត្រូវបានក្រុមហ៊ុនបំពាក់នូវ IMX989 កម្រិត 1-អ៊ីង និងមានកាមេរ៉ាគោលទំហំ 50MP ដែលមានសមត្ថភាពខ្ពស់បំផុតនៅការផលិតរូបភាព និងវិដេអូ។ សម្រាប់ពេលនេះចំពោះកាមេរ៉ាគោលស្មាតហ្វូនជំនាន់ថ្មីនេះ ក្រុមហ៊ុន Huawei អាចនឹងមានការប្រើប្រាស់នូវសិនស័រថ្មី Lytia LYT-900 កម្រិត 1-អ៊ីង ដែលក្រុមហ៊ុន Sony ទើបតែប្រកាសចេញកាលពីឆ្នាំនេះវិញហើយ។ Lytia LYT-900 គឺជាសិនស័រថ្មី ដែលរត់នៅលើបន្ទះ CMOS technology មានការប្រើប្រាស់នូវស្រទាប់ dual-layer mechanism ដែលផ្តល់នូវសមត្ថភាពខ្ពស់សម្រាប់ការផលិតរូបភាពក្នុងកម្រិត low-light  បានច្បាស់ជាងជំនាន់មុន។
Article image
ជាមួយនិងកាមេរ៉ានេះ ប្រភពខាងលើនេះ ក៏បានបន្ថែមទៀតថា នៅលើស្មាតហ្វូននេះ ក៏នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា AI ដើម្បីជំនួយទៅដល់ដំណើរការជាច្រើននៅលើស្មាតហ្វូនជំនាន់ថ្មី Mate 70 Series នេះផងដែរ ជាពិសេស គឺទៅលើប្រព័ន្ធកាមេរ៉ាថតរូប និងប្រព័ន្ធដំណើរការទូទៅនៅលើស្មាតហ្វូន។ សូមជំរាបថា ស្មាតហ្វូន Huawei Mate 70 series ក៏នឹងមានការផ្តោតទៅលើអនុភាពនៃកម្លាំងម៉ាស៊ីនផងដែរ។
នៅលើកាមេរ៉ាគោល Huawei Mate 70 ប្រហែលជានឹងមានប្រើប្រាស់សិនស័រថ្មីរបស់ Sony