
Galaxy Z Flip 6 ដែលជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា នឹងមាន រ៉េមទំហំធំដល់ទៅ 12GB។ កាលពីមុននេះ មានព័ត៌មានមួយដែលត្រូវបានគេមើលឃើញនៅលើបញ្ជីធ្វើតេស្ត Geekbench ដោយមានការការបញ្ជាក់ថា ក្រុមហ៊ុន Samsung បញ្ចេញនូវរ៉េមទំហំ 12GB សម្រាប់ស្មាតហ្វូនអេក្រេង់បត់បានរបស់ខ្លួន ម្តងរួចមក ដោយម៉ូដែលនេះ គឺសម្រាប់ដាក់លក់នៅលើទីផ្សារអាមេរិក។ នៅពេលនេះ នៅលើបញ្ជីនេះ បានបង្ហាញពីរ៉េមទំហំ 12GB នេះនៅលើទីផ្សារសកលផងដែរ។ ដូច្នេះ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Flip 6 នេះ នឹងក្លាយជាម៉ូដែល ដំបូងបំផុតដែលមានទំហំ 12GB។
ផ្អែកលើការបង្ហាញព័ត៌មានថ្មីនេះ បញ្ជាក់ថា នៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Flip 6 គឺនឹងមានការអាប់ ដែតច្រើន។ ប្រភពខាងលើនេះ បន្តថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Flip 6 ម៉ូដែលស្តង់ដារ នឹងមានរ៉េមទំហំ 8GB ខណៈដែលស្មាតហ្វូនដែលមានទំហំ 12GB នឹងមានការដាក់លក់នៅលើទីផ្សារមួយចំនួនប៉ុណ្ណោះ។ ស្មាតហ្វូនអេក្រង់ បត់បានជំនាន់ថ្មី Galaxy Z Flip 6 នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ដែលដូចគ្នាជាមួយនិងស្មាតហ្វូន Galaxy S24 Ultra ដែលដាក់នៅលើទីផ្សារសកល ក៏ដូចជាស្មាតហ្វូន Galaxy S24 និង Galaxy S24+ ដែលលក់នៅលើទីផ្សារមួយចំនួនអញ្ចឹង។

ក្រឡេកមើលប្រព័ន្ធប្រតិបត្តិការដែលប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Flip 6 វិញ ត្រូវបានគេបញ្ជាក់ថា នឹងមានការដាក់អោយដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកលើស្បែកមុខកម្មវិធី One UI 6.1.1 pre-loaded។ ជាមួយគ្នានេះនៅលើស្មាតហ្វូននេះ ក៏នឹងមានការបំពាក់នូវមុខងារ Galaxy AI មួយចំនួនផងដែរ។ បន្ថែមពីនេះក៏មានការបញ្ជាក់ទៀតថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Flip 6 ក៏នឹងមានការដាក់អោយអាប់ដែត 7 ឆ្នាំទៅលើប្រព័ន្ធប្រតិបត្តិការណ៌ផងដែរ។
