Huawei P Smart Zគឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Huawei ដែលភ្ជាប់ជាមួយនឹងកាមេរ៉ា Selfies ផុសឡើង។ ស្មាតហ្វូននេះនៅមិនទាន់ប្រកាសបង្ហាញខ្លួនជាផ្លូវការនៅឡើយទេ ប៉ុន្តែវាក៏បង្ហាញនៅក្នុងបញ្ជីរបស់ Amazon នៅក្នុងប្រទេសអ៊ីតាលី ហើយក្រោយមកវាត្រូវបានលុបចេញវិញ។ ពេលនេះ យើងក៏អាចបញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ និងតម្លៃលក់រាយរបស់វាផងដែរ។ ស្មាតហ្វូនស៊េរីថ្មី P Smart Z នេះនឹងមានអេក្រង់ទំហំ 6.59-inch display ជាមួយនឹងកម្រិតភាពច្បាស់ FHD+ (2340x1080px)។

អេក្រង់នេះ មានគែមកោង កម្រិតសមាមាត្រអេក្រង់់ aspect ratio 19.5:9 និង 391 ppi ប៉ុន្តែវាមិនមានបញ្ជាក់អំពីប្រភេទកញ្ចក់ Gorilla Glass សម្រាប់ការពារនៅលើស្មាតហ្វូននេះទេ។ ស្មាតហ្វូននេះមានពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌បៃតង ហើយវាពិតជាមានគែមស្តើងមែនទែននៅលើអេក្រង់របស់វា។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Kirin 710 ជាមួយនឹងរ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB។ ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹង MicroSD card ដែលអនុញ្ញាតអោយអ្នកបន្ថែមនូវម៉េមូរីខាងក្រៅបានផងដែរ។ ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងកាមេរ៉ាផុសឡើង Selfies ដែលមានទំហំ 16MP f/2.0 sensor ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា Face Unlock ថែមទៀតផង។ សម្រាប់កាមេរ៉ាខាងក្រោយវិញគឺមានទំហំ 16MP f/1.8 sensor និង 2MP f/2.4 depth sensor។

Huawei P Smart Z ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android Pie ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ និងថាមពលថ្មទំហំ 4,000mAh ជាមួយនឹងរន្ធបញ្ចូលថាមពលថ្ម USB Type-C ។ ស្មាតហ្វូននេះគឺមានរន្ធសម្រាប់ដោតកាសស្តាប់ផងដែរ។ ក្រុមហ៊ុន Amazon ដាក់លក់ស្មាតហ្វូននេះនៅក្នុងតម្លៃ €279 ៕
