ស្វែងរកពួកយើង:

នៅលើបញ្ជី 3C បញ្ជាក់ថា Honor Magic 8 Series នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite 2

ដោយ

Koun Jab Luffy

14 សីហា 2025 02:28 រសៀល

អាន 2 នាទី

Article image
Honor ត្រូវបានគេមើលឃើញថា គឺជាក្រុមហ៊ុនមួយដែលបានបង្ហាញនូវស្មាតហ្វូន Honor Magic 7 Series ជាមួយនិងបន្ទះឈីប Snapdragon 8 Elite ដំបូងគេកាលពីឆ្នាំមុន។ សម្រាប់ឆ្នាំនេះមានការព្យាករណ៌ថាក្រុមហ៊ុននេះក៏អាចនឹងធ្វើដូចឆ្នាំមុនដែរ។ តាមរបាយការណ៌ថ្មីៗនេះបានបង្ហើបថា ស្មាតហ្វូនជំនាន់ថ្មី Magic 8 Series ក៏នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite 2 ដែលគ្រោងនឹងបង្ហាញខ្លួននៅខែតុលាខាងមុខនេះផងដែរ។
នៅថ្ងៃនេះ មុនការសម្ពោធមកដល់ មានការបញ្ជាក់ជាថ្មីថា ពីវត្តមានរបស់ស្មាតហ្វូនថ្មីរបស់ Honor នៅលើបញ្ជី 3C ហើយ ដែលម៉ូដែលត្រូវបានគេជឿជាក់ថា គឺស្មាតហ្វូនមួយនៅក្នុងចំណោម Magic 8 Series។ ដូចអ្វីដែលឃើញអញ្ចឹង! នៅពេលនេះ មានស្មាតហ្វូនពីរម៉ូដែលរបស់ Honor ដែលមានលេខម៉ូដែល BKQ-AN00 និង BKQ-AN80 បានបង្ហាញខ្លួននៅលើបញ្ជី 3C របស់ប្រទេសចិនហើយ ដោយស្មាតហ្វូននេះមានការគាំទ្រដោយកម្លាំងសាក 90W fast charger។ ចំពោះម៉ូដែលមានលេខកូដ BKQ-AN80 គឺមានការទ្រទ្រង់នូវកម្មវិធីរបស់ BeiDou ដែលមានដូចជា Satellite navigation GPS, GLONASS, Galileo, QZSS, NavIC, ឬក៏ A-GNSS។
Article image
យោងតាមការបែកធ្លាយមុននេះបានបង្ហើបថា Honor Magic 8 Series មានច្រើនម៉ូដែលរួមមាន Magic 8, Magic 8 Pro, Magic 8 Mini និង Magic 8 Ultra។ សម្រាប់ម៉ូដែលស្តង់ដារ និងម៉ូដែល Pro ត្រូវគេទម្លាយថា នឹងមានអេក្រង់ទំហំ 6.58-អ៊ីង និង 6.7-អ៊ីង OLED displays ហើយនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 2 ដូចគ្នា ហើយស្មាតហ្វូនទាំងពីរនេះ ក៏នឹងមានវត្តមាននៅឆ្នាំនេះដែរ ខណៈដែលម៉ូដែល Mini និង Ultra អាចនឹងប្រកាសចេញនៅឆ្នាំក្រោយ។
Article image
ស្មាតហ្វូន Magic 8 Mini ត្រូវគេរាយការណ៌ថា នឹងមានអេក្រង់ទំហំ 6.3-អ៊ីងបំពាក់នូវបន្ទះឈីប Dimensity 9500 SoC ស្របពេលដែលម៉ូដែល Ultra ត្រូវគេនិយាយថា នឹងមានការផ្តោតលើប្រព័ន្ធថតរូបភាព និងវីដេអូ។ នៅក្នុងនោះក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ គឺជាម៉ូដែលដំបូងគេលើពិភពលោក ដែលមានការបំពាក់នូវសិនស័រ Dual 200-Megapixel នៅលើកាមេរ៉ាគោល និងកាមេរ៉ា Periscope Telephoto ទៀតផង។
សូមជំរាបថា កាលពីប៉ុន្មានសប្តាហ៌មុននេះ លោក Luo Wei ដែលជាប្រធានផ្នែករូបភាពរបស់ Honor បានបង្ហើបថា Magic 8 series នឹងមិនត្រឹមតែមានសិនស័រ 1-អ៊ីងនៅលើកាមេរ៉ាគោល ឬ Dual-periscope telephoto ប៉ុណ្ណោះទេ ក្រុមហ៊ុននឹងមានការផ្តោតទៅលើកម្លាំងម៉ាស៊ីនរួមនិងការកែប្រែទៅលើ Hardware ថែមទៀតផង។