ស្វែងរកពួកយើង:

នៅលើបន្ទះឈីប Snapdragon 7+ Gen 3 SoC មានបំពាក់នូវ GenAI សមត្ថភាពកាន់តែខ្លាំងក្នុងការប្រើប្រាស់

ដោយ

Koun Jab Luffy

22 មីនា 2024 02:28 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Qualcomm ទើបតែប្រកាសចេញនូវបន្ទះឈីប Snapdragon 8s Gen 3 ដែលជាកំណែ version ថ្មីនៃកំពូលបន្ទះឈីប Snapdragon 8 Gen 3។ យោងតាមប្រភពខាងលើនេះ បានបន្តថា នៅពេលនេះ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិកនេះ ក៏បានបង្ហាញនូវបន្ទះឈីប SoC ថ្នាក់កណ្តាលថ្មី Snapdragon 7 Gen 3 ផងដែរ។ សម្រាប់បន្ទះឈីបចុងក្រោយ Snapdragon 7+ Gen 3 នេះ គឺជាជំនាន់ថ្មីនៃបន្ទះឈីប Snapdragon 7+ Gen 2 ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។
បន្ទះឈីបថ្មីនេះ គឺមានការពង្រឹងទៅលើសមត្ថភាពរបស់វាជាច្រើនជាពិសេសទៅលើបច្ចេកវិទ្យា AI ។ យើងអាចរំពឺងថា បន្ទះឈីបនេះនឹងមានបំពាក់នូវមុខងារ AI ជាច្រើនទៀត។ បន្ទះឈីប Snapdragon 7+ Gen 3 នេះគឺផ្អែកនៅលើដំណើរការ 4nm របស់ក្រុមហ៊ុន TSMC ដូចជាបន្ទះឈីបជំនាន់មុននេះផងដែរ។ វាមានការប្រើប្រាស់នូវ CPU architecture ដូចទៅនឹងបន្ទះឈីប e flagship Snapdragon 8 Gen 3 ដែលមាន Prime Core និង 4x Performance Cores ហើយនិង 3x Efficiency Cores។ បន្ទះឈីបនេះ មានល្បឿនដល់ទៅ 2.8GHz។
ក្រុមហ៊ុន Qualcomm បាននិយាយថា បន្ទះឈីបននេះ គឺមាន CPU លឿនជាងមុនដល់ទៅ 15% GPU លឿនជាងមុនដល់ទៅ 45% ហើយនិងមានថាមពលថ្មប្រសើរជាងមុនដល់ទៅ 15%។ បន្ទះឈីប Snapdragon 7+ Gen 3 នេះគឺមានបំពាក់នូវ X63 5G modem និងប្រព័ន្ធ  FastConnect 7800 mobile connectivity system ថែមទៀតផង។ នៅលើបន្ទះឈីបនេះ ក៏មានសមត្ថភាពក្នុងការដោនឡូតដល់ទៅ 4.2 Gbps និងទ្រទ្រង់នូវ WiFi 7 ផងដែរ។ បន្ទះឈីប Snapdragon 7+ Gen 3 នេះ ក៏មានការទ្រទ្រង់នូវបច្ចេកវិទ្យា Gen AI  ផងដែរ។
ក្រុមហ៊ុនបានបញ្ជាក់ថា នៅលើឈីបនេះ ក៏មានការទ្រទ្រង់ទៅលើ large language models (LLM) ដូចជា s Baichuan-7B, Llama 2, Gemini Nano និងជាច្រើនទៀត។ បន្ទះឈីប Snapdragon 7+ Gen 3 នេះ ក៏មានបំពាក់នូវ 18-bit triple cognitive ISP ហើយនិងអាចថតរូបភាពបានដល់ទៅ 200MP ទៀតផង។ មួយវិញទៀត បន្ទះឈីបនេះ ក៏នឹងមានការបំពាក់នូវ Snapdragon Low Light Vision ផងដែរ។ សម្រាប់Audio នៅលើបន្ទះឈីបនេះមានដូចជា  Spatial Audio, Snapdragon Sound technology ជាមួយនឹង aptX Lossless, LE audio និងជាច្រើនទៀត។
បន្ទះឈីប Snapdragon 7+ Gen 3 ថ្មីនេះ មានសមត្ថភាពអាចទ្រទ្រង់ទៅលើការបង្ហាញបាន QHD+ display ហើយនិងរត់បានល្បឿន 120Hz refresh rate។ បន្ថែមពីនេះ ក៏អាចទ្រទ្រង់ទៅលើ  24GB LPDDR5x RAM និង  UFS 4.0 storage system ផងដែរ។ ស្មាតហ្វូនស៊េរីថ្មី OnePlus Ace 3V ត្រួវបានគេរាយការណ៌ថា នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 7+ Gen 3 នេះ នៅក្នុងប្រទេសចិន៕
នៅលើបន្ទះឈីប Snapdragon 7+ Gen 3 SoC មានបំពាក់នូវ GenAI សមត្ថភាពកាន់តែខ្លាំងក្នុងការប្រើប្រាស់