ស្វែងរកពួកយើង:

នៅលើវិញ្ញាបនបត្រ FCC បង្ហាញញថា realme GT 6T នឹងមានថ្មទំហំ 5,500mAh និងកាមេរ៉ាទំហំ 50MP

ដោយ

Koun Jab Luffy

11 ឧសភា 2024 09:56 ព្រឹក

អាន 2 នាទី

Article image
កាលពីម្សិលមិញនេះ ក្រុមហ៊ុន  realme ទើបតែបង្ហាញចេញនូវស្មាតហ្វូន GT Neo 6 នៅក្នុងទីផ្សាររបស់ប្រទេសចិន។ នៅថ្ងៃនេះ ក្រុមហ៊ុន realme ប្រចាំនៅប្រទេសឥណ្ឌានេះ ក៏បានចេញមកបញ្ជាក់អំពីវត្តមានរបស់ស្មាតហ្វូន realme GT 6T ដែលនឹងបង្ហាញខ្លួននៅក្នុងប្រទេសនេះនៅក្នុងខែនេះផងដែរ។ សម្រាប់ម៉ូដែលនេះ គឺជាស្មាតហ្វូនដែលភ្ជាប់នូវអក្សរ ‘T’ ដំបូងបំផុតនៅក្នុងស្មាតហ្វូន GT series ដែលដំណើរការនៅលើបន្ទះឈីប Snapdragon 7+ Gen 3 ថែមទៀតផង។ នៅមុនការប្រកាសជាផ្លូវការនោះ ស្មាតហ្វូនថ្មី GT 6T នេះ ក៏ទទួលបាននូវវិញ្ញាបនបត្រជាច្រើនជាមួយនឹងការទម្លាយនូវលក្ខណៈសម្បត្តិមួយចំនូនដែលមាននៅលើស្មាតហ្វូននេះផងដែរ ។
សូមជំរាបថា មកដល់ពេលេនះ ស្មាតហ្វូន realme GT 6T បានបង្ហាញខ្លួននៅលើ NBTC, BIS, EEC, FCC និង Camera FV-5 ។ ស្មាតហ្វូននេះ គឺមានលេខកូដ RMX3853។ សម្រាប់វិញ្ញាបនបត្រ 3 ដំបូងក្នុងចំណោមវិញ្ញាបនបត្រទាំងនេះ គឺនៅមិនទាន់បានទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះទេ។ បើមើលទៅលើវិញ្ញាបនបត្រ FCC នេះ ស្មាតហ្វូន realme GT 6T នេះមានថាមពលថ្មទំហំ 2,750mAh ។ ថាមពលដែលប្រើប្រាស់នៅលើស្មាតហ្វូននេះ គឺជាប្រភេទ Dual-Cell Battery ដែលមានទំហំសរុបចំនួន 5,500mAh។ ស្មាតហ្វូនថ្មីនេះគឺមានបច្ចេកវិទ្យាសាកថ្មលឿន 120W fast charging ថែមទៀតផង។
Article image
បើមើលទៅលើការឌីស្សាញនោះ ស្មាតហ្វូន Realme GT 6T នេះមានវិមាត្រ 162×75.1×8.65mm និងទម្ងន់ 191g។ ស្មាតហ្វូននេះ បំពាក់នូវ realme UI 5.0 ផ្អែកនៅលើ Android 14។ នៅលើ Camera FV-5 database វិញ គឺមានការបង្ហាញថា ស្មាតហ្វូន realme GT 6T នេះមានកាមេរ៉ាគោលទំហំ 50MP គាំទ្រជាមួយនឹង f/1.8 aperture និងមុខងារ OIS។ ស្មាតហ្វូននេះគឺមានកាមេរ៉ាខាងមុខទំហំ 32MP។ នៅក្នុងប្រទេសឥណ្ឌា ស្មាតហ្វូន Realme GT 6T នេះ ក៏នឹងមានវត្តមាននៅលើហាងអនឡាញ Amazon ផងដែរ។ ស្មាតហ្វូននេះ មានអេក្រង់គែមកោង និងរន្ធប្រហោង punch-hole នៅកណ្តាល៕
នៅលើវិញ្ញាបនបត្រ FCC បង្ហាញញថា realme GT 6T នឹងមានថ្មទំហំ 5,500mAh និងកាមេរ៉ាទំហំ 50MP