
រថយន្ត GAC Aion i60 ដែលជាបងប្អូនជាមួយ Toyota bZ3X នឹងប្រកាសចេញលក់នៅទីផ្សារប្រទេសចិនក្នុងខែវិច្ឆិកា ឆ្នាំ2025 ខាងមុខនេះ ជាមួយជម្រើសម៉ូដែល BEV និង EREV។ រថយន្តប្រភេទ Compact Crossover ស៊េរីថ្មីនេះ អាចនឹងមានតម្លៃចាប់ខ្ទង់ $14,050 ឡើងទៅ។ Toyota bZ3X ត្រូវបានផលិតឡើងដោយក្រុមហ៊ុនវិនិយោគទុនរួមគ្នារបស់ក្រុមហ៊ុនជប៉ុន Toyota និង GAC របស់ប្រទេចិន។
កូនជប៉ុនកាត់ចិនមួយនេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់នៅទីផ្សារប្រទេសចិនកាលពីខែមិនា ឆ្នាំ 2025 ដោយមានតម្លៃចាប់ពីខ្ទង់ $15,430 ហើយចំនួននៃការលក់សរុបបាន 33,748 គ្រឿង គិត្រឹមខែសីហា។ ដោយឡែកក្នុងខែសីហានេះ GAC បានបញ្ចេញ bZ3X ម៉ូដែលផ្ទាល់ខ្លួន ដោយប្រើឈ្មោះម៉ាកយីហោ Aion។

Toyota bZ3X ម៉ូដែលថ្មីរបស់ចេញពី GAC ផ្ទាល់ មានឈ្មោះថា Aion i60 ដែលជារថយន្តប្រើប្រាស់នូវប្រព័ន្ធគ្រោងឆ្អឹង AEP modular ដូចគ្នានឹង bZ3X ដែរ គ្រាន់តែមានការកែប្រែផ្នែករចនាខាងមុខថ្មីទាំងបណ្តុំចង្កៀង ផ្ទាំងការពារបាត bumper និងចង្កៀងខាងក្រោយថ្មី។ Aion i60 មានទំហំធំជាង bZ3X បន្តិច ដោយវាមានបណ្តោយ 4,685/ ទទឹង 1,854mm/ កំពស់ 1,660mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,775mm។ GAC Aion i60 មានជម្រើសយ៉ាន់កង់ទំហំ 18-inch ឬ 19-inch ជាប្រភេទកាំរាយ។ រថយន្ត Compact Crossover កៅអី 5 នេះ មានទំងន់ 1,910kg ឬដល់ 2,350kg ទៅតាមជម្រើសម៉ូដែល។

GAC Aion i60 ប្រើប្រព័ន្ធអគ្គិសនីសុទ្ធមានបំពាក់នូវម៉ូទ័រអគ្គិសនីចំនួន 1 អាចផលិតកម្លាំងបាន 165kW (221hp) ហើយអាចជាន់ល្បឿន Top Speed បានដល់ 160km/h។ ចំនែកម៉ូដែល EREV វិញមានបំពាក់នូវម៉ាស៊ីន 1.5-liter naturally aspirated ICE កម្លាំង 74kW (101hp) រួមនឹង e-Motor មួយកម្លាំង 165kW ហើយនិងមានកញ្ចប់ថ្មប្រភេទ LFP ទំហំ 29.165kWh ដែលសាកភ្លើងពេញម្តងអាចជិះដោយប្រើអគ្គិសនីសុទ្ធបាន 160km តាមការបញ្ជាក់ពី CLTC។ យ៉ាងណាមិញសម្រាប់លក្ខណសម្បត្តិផ្សេងៗទៀតរបស់ Aion i60 ក្រុមហ៊ុន GAC មិនបានលម្អិតនៅឡើយទេ ប៉ុន្តែ មានការសន្និដ្ឋានថា អាចនឹងប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនពី Toyota bZ3X៕
