
យោងតាមការចេញផ្សាយថ្ងៃនេះ បានអោយដឹងថា OPPO Find X8 Ultra នឹងមានការប្រកាសចេញជាផ្លូវការណ៌នៅខែមេសាខាងមុខនេះហើយ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន OPPO ក៏ធ្លាប់បានលើកឡើងដូចគ្នានេះដែរ។ ស្មាតហ្វូននេះអាចនឹងមានលក់នៅលើទីផ្សារនាខែក្រោយនេះហើយ។ នៅថ្ងៃនេះ បើតាមលោក Zhou Yibao ដែលជាប្រធានផ្នែកផលិតផល OPP Find Series បានចេញមកបញ្ជាក់ពីបច្ចេកវិទ្យាសាកថ្ម ដែលនឹងមានបំពាក់នៅលើស្មាតហ្វូនថ្មីនេះថែមទៀតហើយ។
OPPO Find X8 Ultra នឹងមានការបំពាក់នូវកម្លាំងសាក 100W wired និង 80W wireless charging ដែលមានសមត្ថភាពអាចសាកថ្មិចាប់ពី 0 ទៅ 100% ប្រើប្រាស់ពេលត្រឹមតែ 35 នាទីប៉ុណ្ណោះ។ បន្ថែមពីនេះលោក Zhou ក៏បាននិយាយពីការពង្រឹងសមត្ថភាពទៅលើប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូននេះ អោយកាន់តែខ្លាំងជាងមុន ឬហៅថា "super flagship" ដែលមានការផ្តោតខ្លាំងទៅលើការផលិតរូបភាព។ ជាមួយគ្នានេះ នៅលើស្មាតហ្វូននេះ ក៏មានការតម្លើងនូវអាវក្រោះការពារទឹក IP68 និង IP69 សម្រាប់ការពារទៅលើការធ្លាក់ចុះទឹក និងការសឹកនឹងធូលីផងដែរ។
យោងតាមការទម្លាយកន្លងមក បាននិយាយថា Find X8 Ultra នឹងមានអេក្រង់រាបស្មើរ ហើយនឹងមានគែមស្តើងជាងមុន ព្រមទាំងមានការ Telephoto macro camera ដែលប្រើប្រាស់សិនស័រទំហំ 50MP Sony Lytia LYT-701 sensor ហ៊្សូមបាន 3x optical zoom មានមុខងារ OIS ហើយនិងកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ 1-អ៊ីង Sony Lytia LYT-900 sensor មានមុខងារ OIS ផងដែរ។ សម្រាប់កាមេរ៉ា periscope telephoto ទំហំ 50MP ហ៊្សូមបាន 6x optical zoom និងមួយគ្រាប់ទៀតទំហំ 50MP ultrawide។

នៅលើស្មាតហ្វូននេះ ក៏មានការតម្លើងនូវសិនស័រស្កែនម្រាមដៃ ultrasonic មានបច្ចេកវិទ្យា satellite communication និងថ្មទំហំ 6,000 mAh។ Find X8 Ultra អាចនឹងមានការប្រើប៊ូតុងថ្មី ជំនួស Alert Slider ហើយនឹងអាចប្រើប្រាស់ឈីប Qualcomm Snapdragon 8 Elite SoC។
