ស្វែងរកពួកយើង:

បច្ចេកវិទ្យាសាកនៅលើស្មាតហ្វូនអេក្រង់បត់បាន Motorola Razr 50 Ultra ត្រូវបានទម្លាយនៅលើវិញ្ញាបនបត្រហើយ

ដោយ

Koun Jab Luffy

22 ឧសភា 2024 12:20 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Motorola បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនបត់បាន Razr 50 series របស់ខ្លួន នៅក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែមុនការប្រកាសជាផ្លូវការនោះ ស្មាតហ្វូន Razr 50 Ultra នេះ បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្ររបស់ចិនដែលថែមទាំងមានការទម្លាយអំពីបច្ចេកវិទ្យាសាកថ្មលឿន (fast charging) ដែលប្រើប្រាស់នៅលើស្មាតហ្វូននេះផងដែរ។
ស្មាតហ្វូន Razr 50 គឹជាម៉ូដែលស្មាតហ្វូន Flip ជំនាន់ចុងក្រោយបំផុតរបស់ Moto។ នៅពេលនេះ មានបានបែកធ្លាយស្មាតហ្វូន Razr 50 Ultra នៅលើវិញ្ញាបនបត្រ 3C ដែលមានលេខកូដ XT-2453-2។ នៅក្នុងបញ្ជីនេះ បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ មានបច្ចេកវិទ្យាសាកថ្មលឿន 33W wired fast charging ដែលដូចគ្នាទៅនឹងម៉ូដែលមុននេះផងដែរ។
Article image
កាលពីម្សិលមិញនេះ ស្មាតហ្វូន Razr 50 Ultra ក៏មានការបែកធ្លាយដែលទម្លាយអំពីការឌីស្សាញពេញលេញ្ ដែលថែមទាំងភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិ និងពណ៌របស់ស្មាតហ្វូននេះថែមទៀតផង។ សូមជំរាបថា Razr 50 Ultra ដែលជាស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Motorola នេះ ក៏បានទម្លាយនៅលើ  BIS platform នៅក្នុងប្រទេសឥណ្ឌាកាលពីខែមុននេះផងដែរ។ ស្មាតហ្វូន Razr 50 Ultra អាចនឹងទម្លាយនៅក្នុងពេលឆាប់ៗនេះហើយ។
Article image
ស្មាតហ្វូន Razr 50 Ultra គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលមានអេក្រង់ទំហំ 6.9-អ៊ីង pOLED display ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 165Hz refresh rate។ ស្មាតហ្វូនថ្មីនេះ មានអេក្រង់ខាងក្រៅ ឬហៅថា Cover Panel ដែលមានទំហំ 4-អ៊ីង pOLED។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 SoC រ៉េមទំហំ 12GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB ទៀតើង។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,000mAh ។ បន្ថែមពីរនេះ នៅលើស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយ 50-Megapixel ហ៊្សូមបាន 2x និងកាមេរ៉ាខាងមុខទំហំ 32-Megapixel។ ស្មាតហ្វូន Razr 50 Ultra នេះ ដំនើរការនូវប្រព័ន្ធប្រតិបត្តិការ Android 14 OS៕
បច្ចេកវិទ្យាសាកនៅលើស្មាតហ្វូនអេក្រង់បត់បាន Motorola Razr 50 Ultra ត្រូវបានទម្លាយនៅលើវិញ្ញាបនបត្រហើយ