ស្វែងរកពួកយើង:

បច្ចេកវិទ្យាសាកនៅលើ Galaxy S25 Edge បានបង្ហាញក្នុងបញ្ជី 3C របស់ចិនហើយ

ដោយ

Koun Jab Luffy

25 មករា 2025 10:21 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃប្រកាសចេញកំពូលស្មាតហ្វូន Galaxy S25 Series កាលពីថ្ងៃទី 22 ថ្មីៗនេះ Samsung បានធ្វើការបង្ហាញវីដេអូ teaser របស់ស្មាតហ្វូនម៉ូដែលថ្មីសមាជិកថ្មីមួយទៀតដែលមានឈ្មោះថា Galaxy S25 Edge ប៉ុន្តែ ក្រុមហ៊ុនមិនបានបង្ហាញព័ត៌មានលម្អិតពីស្មាតហ្វូនសមាជិកថ្មីក្នុងគ្រួសារ Galaxy S25 មួយនេះនោះទេ។
ដោយឡែកនៅថ្ងៃនេះ បើតាមការបង្ហាញនៅលើទិន្នន័យ Database របស់ស្ថាប័ន 3C ប្រទេសចិនបានបង្ហាញថា Galaxy S25 Edge ដែលមានលេខកូដ SM-S9370 នឹងគាំទ្រកំលាំងសាកភ្លើងល្បឿនលឿន 25W ដែលដូចគ្នានឹងម៉ូដែល Galaxy S25 ដែរ គ្រាន់តែទាបជាងកំលាំងសាកភ្លើងនៅលើ Galaxy S25+ និង Galaxy S25 Ultra ដែលមានកំលាំងដល់ 45W។ ហើយសម្រាប់ទំហំថ្មរបស់ Galaxy S25 Edge មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ប៉ុន្តែ មានការសន្និដ្ឋានថា ស្មាតហ្វូនម៉ូដែលថ្មីនេះអាចមានថ្មទំហំចន្លោះពី 3,000mAh ទៅ 4,000mAh។
Article image
Samsung Galaxy S25 Edge អាចនឹងបង្ហាញវត្តមានផ្លូវការណ៍នៅអំឡុងខែមេសា ឆ្នាំ 2025 ហើយអាចនឹងជ្រើសរើសទីផ្សារលក់ក្នុងចំនួនមានកំនត់។ Galaxy S25 Edge នឹងមានអេក្រង់ទំហំ 6.6-inch AMOLED Display កម្រិតបង្ហាញ Full-HD+ ទំហំ 120Hz, ប្រើបន្ទះឈីប Snapdragon 8 Elit For Galaxy និងមានកាមេរ៉ាទំហំ 200MP Primary Sensor រួមនឹងសែនស័រមួយគ្រាប់ទៀតទំហំ 50MP៕
បច្ចេកវិទ្យាសាកនៅលើ Galaxy S25 Edge បានបង្ហាញក្នុងបញ្ជី 3C របស់ចិនហើយ