ស្វែងរកពួកយើង:

បច្ចេកវិទ្យាសាក realme 320W SuperSonic Charge សាកថ្មពេញ 100% ប្រើប្រាស់ពេលមិនដល់ 4 នាទីនោះទេ

ដោយ

Koun Jab Luffy

15 សីហា 2024 01:02 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន realme បានបញ្ចេញនូវព័ត៌មានលម្អិតរបស់បច្ចេកវិទ្យាសាកថ្មលឿន 320W ដែលក្រុមហ៊ុនបានទម្លាយកាលពីប៉ុន្មានថ្ងៃមុននេះ។ បច្ចេកវិទ្យាសាកថ្មីនេះ មានឈ្មោះហៅថា 320W SuperSonic Charge ហើយនេះ គឺជាបច្ចេកវិទ្យាសាកថ្មស្មាតហ្វូនលឿនបំផុតរបស់ពិភពលោក។ ក្រុមហ៊ុន realme បាននិយាយថា បច្ចេកវិទ្យា 320W SuperSonic Charge អាចសាកថ្មពេញទៅលើស្មាតហ្វូននៅក្នុងពេល 4 នាទី និង 30 វិនាទីប៉ុណ្ណោះ។ សម្រាប់សាកថ្ម 26% គឺចំណាយពេល 1 នាទី និងសាកថ្មលើសពី 50% ប្រើពេលតិចជាង 2 នាទី។
បច្ចេកវិទ្យា 320W charging របស់ក្រុមហ៊ុន realme គឺមានល្បឿនលឿនជាងបច្ចេកវិទ្យា 300W របស់ក្រុមហ៊ុន Redmi ដែលអាចសាកថ្មទំហំ 4,000mAh នៅក្នុងពេល 4 នាទី និង 55 វិនាទី ខណៈពេលដែលបច្ចេកវិទ្យាសាកថ្មលឿនរបស់ក្រុមហ៊ុន realme អាចសាកថ្មទំហំ 4,400mAh នៅក្នុងពេលក្រោម 5 នាទី។ ក្រុមហ៊ុន realme បាននិយាយថា សម្រាប់ឆ្នាំងសាក 320W គឺមានឈ្មោះហៅថា "Pocket Cannon" មានកម្រិត Power Densit  3.3W/cm3 ខណៈពេលទំហំដូចទៅនឹង  240W charger របស់ក្រុមហ៊ុន realme អញ្ចឹងដែរ។
ក្រុមហ៊ុន realme បាននិយាយថា Power Cannon នេះ គឺទ្រទ្រង់នូវ Mainstream Charging Protocols នឹងមាន UFCS (320W), PD និង SuperVOOC។ នៅលើឆ្នាំងសាកនេះ មានរន្ធ 2x USB-C ports ដែលអាចសាកថ្មក្នុងពេលដំណាលគ្នានោះគឺ 150W សម្រាប់ស្មាតហ្វូន realme និង 65W សម្រាប់សាកថ្មទៅលើកុំព្យូទ័រ។ បន្ថែមពីនេះ ក្រុមហ៊ុន realme ក៏មានការបង្ហាញនូវ "AirGap" Voltage Transformer នៅក្នុងព្រឹត្តិការណ៍នៅថ្ងៃនេះ។ នៅលើឆ្នាំងសាកនេះ ក៏មានការប្រើប្រាស់នូវ Contact-Free Electromagnetic Conversion សម្រាប់ស្មាតហ្វូនដើម្បីធានាទៅលើកម្រិត Voltage ខ្ពស់ដើម្បីការពារសុវត្ថិភាពនៅពេលសាកថ្មផងដែរ។
Article image
បន្ថែមពីលើបច្ចេកវិទ្យា 320W SuperSonic Charge នេះ ក្រុមហ៊ុន realme ក៏បានបង្ហាញនូវថ្ម 4,420mAh ដែលមាន 4-Cells កម្រាស់តិចជាង 3mm ដែលមានការបង្កើនទំហំធំជាងមុនដល់ទៅ 10% ផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន realme ក៏និយាយអំពីបច្ចេកវិទ្យា AI Motion Picture technology និង AI Gaming Super Resolution ថែមទៀត។ បច្ចេកវិទ្យា AI Motion Picture នេះក៏ដំណើរការដោយបច្ចេកវិទ្យា NEXT AI ខណៈពេលដែលបច្ចេកវិទ្យា AI Gaming Super Resolution ប្រើប្រាស់នូវ on-device AI ដែលផ្តល់នូវភាពរលូនក្នុងការប្រើប្រាស់ និងការទស្សនាច្បាស់បំផុត៕