
ក្រុមហ៊ុន Redmi ត្រូវបានរាយការណ៌ថា នឹងមានការរៀបចំព្រឹត្តិការណ៌ដ៏ធំមួយនៅក្នុងរប្រទេសចិននាថ្ងៃទី 10 ខែមេសាស្អែកនេះហើយ ដោយក្រុមហ៊ុននេះ នឹងមានការសម្ពោធជាផ្លូវការនូវផលិតផលថ្មីៗរបស់ខ្លួនយ៉ាងតិចចំនួន 2 ដែលមានដូចជា Redmi Pad Pro និង Redmi Turbo 3។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Turbo 3 នេះ ត្រូវបានគេបញ្ជាក់ថា គឺជាម៉ូដែលដំបូងគេស្ថិតនៅក្នុងត្រកូល Turbo series របស់ក្រុមហ៊ុន Redmi។
ប្រភពខាងលើនេះបន្តថា Redmi Pad Pro ធ្លាប់ត្រូវបានគេរាយការណ៌ថា នឹងមានការបំពាក់នូវថាមពលថ្មទំហំ 10,000mAh។ នៅពេលនេះ ក្រុមហ៊ុននេះ បានបញ្ជាក់ថា ថេប្លេតនេះ គឺពិតជាមានថ្មទំហំដូចការលើកឡើងនេះមែន។ សម្រាប់ម៉ូដែលនេះ គឺខុសពីជំនាន់មុនៗដូចជា Redmi Pad និង Pad SE ដែលប្រើប្រាស់កម្លាំងសាក 18W charging ដោយម៉ូដែលថ្មីនេះ គឺមាការតម្លើងនូវកម្លាំងសាកឡើងដល់ 33W charging នេះបើតាមការបញ្ជាក់នៅលើបញ្ជី 3C certification របស់ចិន។

ក្រៅពីថ្ម ហើយឆ្នាំងសាកនេះ ក្រុមហ៊ុននេះ ក៏បានបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ថេប្លេតនេះផងដែរ។ បើតាមការបង្ហោះនៅលើបណ្តាញ Weibo មុននេះ មានការបញ្ជាក់ថា ថេប្លេតនេះ នឹងមានអេក្រង់ទំហំ 12.1-អ៊ីង កម្រិត 2.5K IPS display និងមានល្បឿន 120Hz variable refresh rate ហើយនិងមានការប្រើប្រាស់នូវបច្ចេកវិទ្យា “Qingshan Eye Protection” និង “Vision Health Friendly++” (translated) ដូចគ្នាទៅនឹង Redmi Turbo 3 ផងដែរ។ បច្ចេកវិទ្យាទាំងនេះ គឺមានការបញ្ជាក់វិញ្ញាបនបត្រចេញពី CQCC (China Quality Certification Center) របស់ប្រទេសចិនថែមទៀតផង។ ជាមួយគ្នានេះ ក៏មានបច្ចេកវិទ្យាការពារភ្នែក ដែលទទួលស្គាល់ពីស្ថាប័ន TÜV Rheinland Eye Protection ផងដែរ។ ក្រុមហ៊ុន Xiaomi បញ្ជាក់ថា អេក្រង់នេះ គឺពិតជាពិសេសសម្រាប់ការទស្សនា មិនមានប៉ះពាល់ភ្នែកនោះទេ ‘rare in its class’។
