ស្វែងរកពួកយើង:

បន្ទាប់ពី Apple និង Xiaomi នៅពេលនេះ Huawei ក៏មានគម្រោងបញ្ចេញនូវម៉ូដែល ‘Pro Max’ ផងដែរ

ដោយ

Koun Jab Luffy

17 វិច្ឆិកា 2025 09:12 ព្រឹក

អាន 3 នាទី

Article image
Apple គឺជាម៉ាកយីហោក្រុមហ៊ុនដំបូងបំផុត ដែលតែងតែបានបង្ហាញចេញនូវស្មាតហ្វូនម៉ូដែល “Pro Max” ជារៀងរាល់ឆ្នាំ ហើយនៅក្នុងឆ្នាំ 2025 នេះ ក្រុមហ៊ុន Xiaomi ក៏បានផ្លាស់ប្តូរហ្គេមរបស់ខ្លួនតាមរយៈការបង្ហាញចេញនូវស្មាតហ្វូន Xiaomi 17 Pro Max ផងដែរ។ ដោយសារតែឈ្មោះនេះ មានការពេញនិយមនោះ ពេលនេះ មានដំណឹងថា ក្រុមហ៊ុន Huawei ក៏បានត្រៀមបញ្ចេញនូវស្មាតហ្វូនត្រកូល Pro Max នេះផងដែរ។ គួរបញ្ជាក់ថា នៅរយៈពេលប៉ុន្មានសប្តាហ៍នេះ យើងបានលឺដំណឹងថា ក្រុមហ៊ុន Huawei ត្រៀមខ្លួនក្នុងការបង្ហាញស្មាតហ្វូន Mate 80 Pro Max ផងដែរ។
តាមពាក្យចចាមអារ៉ាមជាច្រើនបានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នឹងមានបង្ហាញនូវស្មាតហ្វូនថ្មីជាលើកដំបូងបំផុតជាមួយនឹងជាមួយនឹងលក្ខណៈសម្បត្តិដ៏ខ្លាំងក្លា និងកម្មវិធី software កាន់តែសម្បូរបែបផងដែរ។ អ្វីដែលគួរអោយកត់សម្គាល់នោះគឺថា ក្រុមហ៊ុននេះ ក៏បានចាប់ផ្តើមទៅលើយុទ្ធសាស្រ្តរបស់ខ្លួនជាលើកដំបូងបំផុតផងដែរសម្រាប់រយៈពេលប៉ុន្មានឆ្នាំនេះ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវស្មាតហ្វូនត្រកូល Mate នេះចំនួន 4 ម៉ូដែលជារៀងរាល់ឆ្នាំ ដែលមានដូចជា ម៉ូដែលស្តង់ដារ Standard, Pro, Pro+ និង RS Ultimate Design។
Article image
ជាមួយគ្នានេះ ក្រុមហ៊ុន Huawei ក៏បានចាប់ផ្តើមធ្វើការផ្លាស់ប្តូរគួរអោយកត់សម្គាល់ទៅលើការឌីស្សាញ និងមុខងាររបស់ស្មាតហ្វូននេះ។ ក្រុមហ៊ុន Huawei ក៏បោះជំហាននៅឆ្នាំនេះជាមួយនឹងស្មាតហ្វូនត្រកូល Pro Max នេះ។ តាមព័ត៌មាននៃការបែកធ្លាយនេះ ក្រុមហ៊ុន Huawei នឹងបន្តក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Mate ចំនួន 4 ម៉ូដែល ហើយក្រុមហ៊ុនអាចនឹងជំនួសស្មាតហ្វូនត្រកូល Pro+ នេះ ជាមួយនឹងស្មាតហ្វូនត្រកូល Pro Max ។ ប្រភពខាងក្នុងនេះក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុននេះ បានត្រៀមផ្លាស់ប្តូរនូវឈ្មោះរបស់ស្មាតហ្វូននេះដូចគ្នា។
Article image
សម្រាប់ស្មាតហ្វូនត្រកូល Standard និង Mate 80 Pro versions ដែលមានទំហំអេក្រង់ដូចគ្នាគឺទំហំ  6.7 អ៊ីង ខណៈពេលដែលស្មាតហ្វូន High-end គឺមានអេក្រង់ទំហំ6.9-inch ។ សម្រាប់ពេលនេះ ស្មាតហ្វូន Mate 80 នេះនេះគឺមានទំហំធំជាងស្មាតហ្វូនជំនាន់មុននេះ។ ក្រៅពីនេះ ស្មាតហ្វូនត្រកូល  Pro Max នេះក៏មានមុខងារជាច្រើនខ្លាំងជាងស្មាតហ្វូន  Mate 70 Pro+។
Article image
ដូចនេះ ក្រុមហ៊ុន Huawei បានត្រៀមសម្រេចចិត្តក្នុងការដើរតាមនិន្នាការចុងក្រោយបំផុតតាមរយៈការប្រើប្រាស់នូវឈ្មោះថ្មីរបស់ស្មាតហ្វូន Flagship ថ្មីនេះ។ ក្រុមហ៊ុន Huawei មិនទាន់បញ្ជាក់អំពីព័ត៌មានលម្អិតទៅលើបញ្ហានេះទេ។ ក្រុមហ៊ុន Huawei អាចនឹងចាប់ផ្តើមធ្វើការប្រូម៉ូតទៅលើស្មាតហ្វូនម៉ូឌែល Mate 80 នៅសប្តាហ៍ក្រោយនេះ៕