ស្វែងរកពួកយើង:

បន្ទាប់ពី Huawei នៅពេលនេះ Honor បានធ្វើការនៅលើស្មាតហ្វូន ‘Pro Max’ ដែរហើយ!

ដោយ

Koun Jab Luffy

13 មករា 2026 07:30 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថា Honor ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិន បាន កំពុងតែធ្វើការនៅលើស្មាតហ្វូនស៊េរីថ្មី “Pro Max” ដែលជាស្មាតហ្វូនប្រណិតរបស់ខ្លួនហើយ។ គួរបញ្ជាក់ថា បន្ទាប់ពីក្រុមហ៊ុន Xiaomi និង Huawei ពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ូដែល Magic មួយនេះ បានត្រៀមខ្លួននៅក្នុងការបញ្ចេញស្មាតហ្វូនថ្មីដែលគួរអោយចាប់អារម្មណ៍សម្រាប់អ្នកប្រើប្រាស់ផងដែរ។
ផ្អែកតាមអ្នកទម្លាយ @DigitalChatStation បានបញ្ជាក់ថា ក្រុមហ៊ុនធំៗជាច្រើនរួមមានដូចជា OPPO, Vivo និង Honor ក៏មានគម្រោងក្នុងការបញ្ចេញស្មាតហ្វូនត្រកូល “Pro Max” ដ៏ពិសេសរបស់ខ្លួននៅលើទីផ្សារផងដែរ។ គិតមកដល់ពេលនេះ ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Pro Max បានក្លាយជាស្មាតហ្វូនស្របទៅតាមនិន្នាការថ្មីនៅលើទីផ្សារ។ សម្រាប់ក្រុមហ៊ុន Apple គឺចាប់ផ្តើមបញ្ចេញស្មាតហ្វូនម៉ូដែល Pro Max របស់ខ្លួននៅលើស្មាតហ្វូន iPhone 11 ហើយចាប់ពីពេលនោះមក ក្រុមហ៊ុននេះ ក៏បន្តក្នុងការបញ្ចេញស្មាតហ្វូនត្រកូល Pro Max មកជាបន្តបន្ទាប់។
Article image
ហើយកាលពីឆ្នាំមុននេះ ក្រុមហ៊ុន Xiaomi ក៏បានបង្ហាញស្មាតហ្វូន iPhone 17 Series ដែលមានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន Apple iPhone 17 ផងដែរ។ បន្ថែមពីនេះ Xiaomi បានបញ្ចេញនូវត្រកូល Pro Max ហើយ Huawei ក៏បានបញ្ចេញនូវវត្តមានស្មាតហ្វូន Mate 80 Pro Max ផងដែរ។ បើទោះបីជាមានបញ្ហាទៅលើការផ្គត់ផ្គង់មិនគ្រប់គ្រាន់ដ៏ដោយ ស្មាតហ្វូនជំនាន់ថ្មី Mate 80 Pro Max នៅតែជាម៉ូដែលមួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើទីផ្សារ។ សម្រាប់ពេលនេះ ក្រុមហ៊ុន Honor គឺបានត្រៀមខ្លួនក្នុងការប្រកាសបង្ហាញស្មាតហ្វូន Magic 8 Pro Air និង RSR Porsche Design នៅថ្ងៃទី 19 ខែមករានេះហើយ ៕
បន្ទាប់ពី Huawei នៅពេលនេះ Honor បានធ្វើការនៅលើស្មាតហ្វូន ‘Pro Max’ ដែរហើយ!