
ក្រុមហ៊ុន Huawei បានចាប់ផ្តើមបោះជំហានបន្តបន្ថែមទៀតទៅលើបន្ទះឈីប Kirin របស់ខ្លួនហើយ។ បន្ទះឈីបនេះ ត្រូវគេរាយការណ៌ថា អាចនឹងផ្លាស់ប្តូរទៅលើឧស្សាហកម្មស្មាតហ្វូននៅក្នុងប្រទេសចិននៅក្នុងពេលខាងមុខផងដែរ។ ជាមួយនឹងបន្ទះឈីបថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ អាចនឹងបង្កើននូវសមិទ្ធិផលថ្មីសម្រាប់អាជីវកម្មស្មាតហ្វូនកាន់តែមានភាពលេចធ្លោ។ ការប្រើប្រាស់នូវបន្ទះឈីប Kirin នាពេលកន្លងមក បានធ្វើអោយអ្នកគាំទ្រជាច្រើននៅក្នុងប្រទេសចិនមានការពេញចិត្តជាខ្លាំង។
សូមជំរាបថា កន្លងមក ក្រុមហ៊ុន HiSilicon គឺជាផលិតនូវបន្ទះឈីប Kirin និងមានប្រើប្រាស់នូវសម្ភារៈរបស់ក្រុមហ៊ុនភាគីទី 3 ដែលភាគច្រើន ម៉ាស៊ីនេះគឺផ្គត់ផ្គង់ចេញពីក្រុមហ៊ុនរបស់អាមេរិកដូចជា TSMC។ មុនការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកទៅលើក្រុមហ៊ុន Huawei ទាក់ទងនឹងការចោទប្រកាន់ទៅលើក្រុមហ៊ុននេះថា មានគំរាមកំហែងទៅលើសន្តិសុខជាតិអាមេរិកនោះ អ្វីគ្រប់យ៉ាងរបស់ Huawei គឺល្អទាំងអស់ ។ នៅក្នុងយុគសម័យរបស់លោក Trump នេះ ការហាមប្រាមនេះគឺបានរឹតបន្តឹងទៅលើក្រុមហ៊ុន Huawei និងក្រុមហ៊ុនជាច្រើនទៀតរបស់ចិន ពីការលក់ ឬការទិញទៅលើបច្ចេកវិទ្យាជាច្រើនដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។

ដោយសារតែបញ្ហាប្រឈមខាងលើនេះ មកដល់ពេលនេះ គឺមានការប៉ះពាល់ជាខ្លាំងទៅលើផលិតកម្មនៃបន្ទះឈីប Kirin។ ក្រុមហ៊ុន Huawei ក៏មិនទាន់អាចធ្វើការអភិវឌ្ឍទៅលើបន្ទះឈីបដែលមានប្រសិទ្ធិភាពខ្ពស់នៅឡើយទេ ដោយសារតែកង្វះទៅលើឧបករណ៍ Tools ក្នុងការផលិតទៅលើបន្ទះឈីបនេះ។ នៅក្នុងកំឡុងពេលនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ក៏បានចាប់ផ្តើមជួយពីក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើនដូចជា Qualcomm និង Intel សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន និងកុំព្យូទ័ររបស់ខ្លួន។ ក្រោយមកទៀត ដោយសារតែក្រុមហ៊ុននេះស្ថិតនៅក្នុងបញ្ជីខ្មៅ ក្រុមហ៊ុន Qualcomm ក៏មិនត្រូវបានអនុញ្ញាតអោយនាំចេញនូវបន្ទះឈីបកម្រិតខ្ពស់ទៅកាន់ប្រទេសចិននោះទេ។

បន្ទាប់ពីការតស៊ូរយៈពេលជាង 3 ឆ្នាំកន្លះ កក្រុមហ៊ុន Huawei បានគ្រប់គ្រងឡើងវិញទៅលើបន្ទះឈីប Kirin ជាមួយនឹងស្មាតហ្វូន Mate 60 series។ ក្រុមហ៊ុននេះ បានបង្ហាញនូវស្មាតហ្វូន Flagship របស់ខ្លួនកាលពីឆ្នាំមុននេះ ហើយនិងមាន ការលក់ដ៏ខ្លាំងក្លាបំផុតនៅគ្រប់ហាងលក់ Offline Store របស់ក្រុមហ៊ុន Huawei ។ ស្មាតហ្វូន Mate 60 Pro បាននាំយកនូវការវិវត្តន៍ដ៏ខ្លាំងក្លានៅក្នុងអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នេះ។ ស្មាតហ្វូនថ្នាក់ប្រណិតថ្មីនេះ ដំណើរការនៅលើបន្ទះឈីប Kirin 9000s 7nm ដោយបានធ្វើអោយក្រុមហ៊ុននេះ ភាពខ្លាំងក្លាឡើងវិញនៅក្នុងឧស្សាហកម្មស្មាតហ្វូនផងដែរ៕
