ស្វែងរកពួកយើង:

បន្ទះឈីប Exynos នៅលើ Galaxy S26 ខ្លាំងជាងបន្ទះឈីបនៅលើ iPhone 17 Pro

ដោយ

Koun Jab Luffy

15 កញ្ញា 2025 08:56 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ iPhone ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple បានប្រកាសសម្ពោធជាផ្លូវការហើយ ខណៈដែលកម្លាំងម៉ាស៊ីនជាមួយនឹងបន្ទះ ឈីបនៅលើស្មាតហ្វូនថ្មីៗនេះ ក៏ត្រូវបានបញ្ជាក់ដូចគ្នាផងដែរ។ បើមើលទៅលើសមត្ថភាពវិញ ក្រុមហ៊ុន Apple ហាក់ដូចជានៅក្រោយក្រុមហ៊ុនគួប្រជែងជាច្រើនរបស់ខ្លួនដូចជា MediaTek, Qualcomm និង Samsung បើមើលទៅលើកម្លាំងម៉ាស៊ីននោះ។ តាមការទៅលើបន្ទះឈីប Exynos 2600 បានអោយដឹងថា បន្ទះឈីបថ្មីនេះ មានពិន្ទុខ្ពស់ទៅលើការតេស្ត Multi-core CPU។
បន្ទះឈីប A19 Pro របស់ក្រុមហ៊ុន Apple ដែលមានប្រើប្រាស់នៅលើ iPhone Air, iPhone 17 Pro និង  iPhone 17 Pro Max ទទួលបានពិន្ទុ 3,781 នៅក្នុងការតេស្ត Single-Core CPU និងពិន្ទុ 9,679 ទៅលើការតេស្ត Multi-Core CPU នេះបើតាមការតេស្តនៅលើ Geekbench 6។ សម្រាប់ល្បឿន Single-Core Performance នៃបន្ទះឈីបនេះ គឺមានពិន្ទុ ខ្ពស់ជាងបន្ទះឈីប Snapdragon 8 Elite Gen 2 និង  Exynos 2600 ប៉ុន្តែទោលើ Multi-Core របស់ឈីបនេះ គឺទាបជាងបន្ទះឈីបទាំងពីរ។
ក្រឡេកមកមើលបន្ទះឈីប Exynos 2600 មានពិន្ទុ 3,309 ទៅលើការតេស្ត single-core និងពិន្ទុ 11,256 សម្រាប់ការតេស្ត Multi-Core។ ល្បឿននៃការតេស្ត Single-Core Performance ត្រូវបានគេមើលឃើញថា យឺតជាងមុន15% តែល្បឿនៃការតេស្ត Multi-Core Performance គឺខ្ពស់ជាងបន្ទះឈីបរបស់ក្រុមហ៊ុន Apple ដល់ទៅ 15.5%។ សូមជំរាបថា ថ្មីៗនេះមាន របាយការណ៍ ជាច្រើនបញ្ជាក់ ពីសមត្ថភាពរបស់បន្ទះឈីប Flagship Snapdragon ផងដែរ ដោយឈីបថ្មីនេះ គឺមានពិន្ទុ 3,393 នៅក្នុងការតេស្ត Single-Core និងការតេស្ត Multi-Core មានពិន្ទុ 11,575 បើទោះបីជា Prime CPU Core ដំណើរការនៅក្នុងល្បឿន 4GHz ក៏ដោយ។
Article image
ប្រភពខាងលើនេះ បានបន្ថែមថា បន្ទះឈីប  Exynos 2600 ដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S26 Pro និង Galaxy S26 Edge នឹងមានលក់នៅលើទីផ្សារមួយចំនួនដូចជា ប្រទេសកូរ៉េខាងត្បូង អាហ្វ្រិក អាស៊ីអាគ្នេយ៍ និងអ៊ឺរ៉ុបជាដើម។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 2 ផងដែរ៕
បន្ទះឈីប Exynos នៅលើ Galaxy S26 ខ្លាំងជាងបន្ទះឈីបនៅលើ iPhone 17 Pro