ស្វែងរកពួកយើង:

បន្ទះឈីប Exynos 2500 នឹងមានបំពាក់នូវប្រព័ន្ធផ្កាយរណប Satellite Connectivity

ដោយ

Koun Jab Luffy

19 មិថុនា 2025 07:43 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Samsung បានត្រៀមខ្លួននៅក្នុងការប្រើប្រាស់នូវបន្ទះបន្ទះឈីប Exynos 2500 កម្រិត 3nm នេះ នៅលើស្មាតហ្វូនរបស់ខ្លួននាខែក្រោយនេះហើយ ដោយបន្ទះឈីបនេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy Z Flip 7។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ បានបញ្ជាក់ថា នៅលើបន្ទះឈីបនេះ គឺមានប្រើប្រាស់នូវម៉ូដឹម Exynos 5400 5G និងគាំទ្រជាមួយនឹងការតភ្ជាប់ NB-IoT NTN Connectivity ហើយនឹងអាចតភ្ជាប់មុខងារ Satellite Connectivity សម្រាប់ការផ្ញើសារបន្ទាន់នៅពេលដែលគ្មានសេវាទូរស័ព្ទបានទៀតផង។
នៅថ្ងៃនេះ ក្រុមហ៊ុន Skylo Technologies ដែលជាក្រុមហ៊ុននាំមុខគេជាសកលទៅលើសេវាកម្ម Non-Terrestrial Network (NTN) បានប្រកាសថា ខ្លួនបានធ្វើការសហការជាមួយនឹងក្រុមហ៊ុន Samsung សម្រាប់ការផ្តល់វិញ្ញាបនបត្រទៅលើបន្ទះឈីប Exynos 2500 ថ្មីនេះ។ ក្រុមហ៊ុននេះ និយាយថា បន្ទះឈីបថ្មីនេះ មានកម្លាំងម៉ាស៊ីនល្អជាងមុន និងប្រសិទ្ធិភាពកាន់តែប្រសើរជាងមុន។ បន្ទះឈីបនេះ ក៏មានប្រើប្រាស់នូវម៉ូដឹម Exynos 5400 5G modem ដែលបានប្រើប្រាស់នៅលើបន្ទះឈីប Exynos 2400 នឹងដាក់អោយដំណើរការនៅលើស្មាតហ្វូន Galaxy S24 Series ។
Article image
បើតាមការប្រកាសជាផ្លូវការមួយរបស់ក្រុមហ៊ុននេះ បានអោយដឹងថា បន្ទះឈីប Exynos 2500 នឹងប្រើប្រាស់នៅលើឧបករណ៍ជាច្រើននៅជុំវិញពិភពលោក ហើយក៏អាចភ្ជាប់ទៅកាន់ប្រព័ន្ធផ្កាយរណបដែលប្រព័ន្ធ Cellular Networks មិនទាន់អាចភ្ជាប់បាន។ បន្ទះឈីបនេះ អាចប្រើប្រាស់បាននៅកន្លែងដាច់ស្រយាល ដែលពិតជាល្អបំផុតសម្រាប់ការទំនាក់ទំងនក្នុងស្ថានភាពមានគ្រោះអាសន្ន នៅកន្លែងដែលគ្មានសេវាទូរស័ព្ទ។
Article image
នៅពេលេនះ ក្រុមហ៊ុន Skylo កំពុងតែធ្វើការជាមួយនឹង Harman Automotive ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Samsung ដើម្បីដាក់ដំណើរការផ្ញើសារបន្ទាន់ទៅកាន់ HARMAN Ready Connect telematics control unit (TCU)។ មុខងារនេះ នឹងអនុញ្ញាតអោយភ្ជាប់ទៅកាន់រថយន្តក្នុងការជូនសារបន្ទាន់ និងទទួលបាននូវការអាប់ដេត real-time នៅពេលដែលប្រព័ន្ធ cellular មិនអាចដំណើរការបាន។
Article image
លោក Hui Won Je ដែលជាអនុប្រធានផ្នែកអភិវឌ្ឍម៉ូដឹមនៅក្រុមហ៊ុន Samsung Electronics បាននិយាយថា “កិច្ចសហការរបស់ក្រុមហ៊ុន Samsung ជាមួយនឹងក្រុមហ៊ុន Skylo នេះ គឺការបង្កើតនូវស្តង់ដារ 3GPP NTN ដើម្បីដោះស្រាយទៅលើបញ្ហានៃការតភ្ជាប់បានគ្រប់ទីកន្លែង។ តាមរយៈកិច្ចសហការនៅលើម៉ូដឹម Samsung Exynos Modem 5400 និង e Exynos 2500 ឧបករណ៍នៅជុំវិញពិភពលោកអាចប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីភ្ជាប់ទៅកាន់ផ្កាយរណបដែលប្រព័ន្ធ cellular networks មិនអាចដំណើរការបាន។”