ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

បន្ទះឈីប Snapdragon 8 Gen 3 អាចនឹងខ្លាំងជាងមុន 25% ធៀបទៅនឹងបន្ទះឈីបជំនាន់មុន

ដោយ

Koun Jab Luffy

17 ឧសភា 2023 02:51 យប់ជ្រៅ

អាន 2 នាទី

Article image
ក្រុមហ៊ុន Qualcomm ក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវបន្ទះឈីប Snapdragon 8 Gen 3 នៅចុងឆ្នាំនេះ។ រហូតមកទល់ពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើននិយាយអំពីសមត្ថភាពនៃកម្លាំងដំណើរការរបស់បន្ទះឈីបនេះ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ការរំពឹងជាច្រើនមុននេះបញ្ជាក់ថា បន្ទះឈីបនេះនឹងមានការបង្កើនទៅលើសមត្ថភាពខ្លាំងជាងមុនដល់ទៅ 50% បើធៀបជាមួយនឹងបន្ទះឈីបជំនាន់មុននេះ។
របាយការណ៍ចុងក្រោយបំផុតនេះចេញពី Tech_Reve បានបញ្ជាក់ថា បន្ទះឈីបនេះក៏មានការ upgrade ច្រើនផងដែរ។ បន្ទះឈីប Snapdragon 8 Gen 3 នេះគឺមានការបង្កើនទៅលើសមត្ថភាពប្រហែលជា 25% បើធៀបទៅនឹងបន្ទះឈីប  Snapdragon 8 Gen 2 ទៅលើ GPU និង CPU។
តាមអ្នកទម្លាយTech_Reve នេះ បន្ទះឈីប Snapdragon 8 Gen 3 នេះគឺមាន 280 fps នៅក្នុងការតេស្តទៅលើ ES3.1 នៅលើ GFXBench។ បើធ្វើការប្រៀបធៀបនោះ បន្ទះឈីប Snapdragon 8 Gen 2 នេះ គឺមានល្បឿនដល់ទៅ 220FPS។ សម្រាប់បន្ទះឈីបនេះ គឺមានការកើនឡើងប្រហែលជា 30%។ ពាក្យចចាមអារ៉ាមជាច្រើនមុននេះ បានបង្ហាញថា ក្រាហ្វិកកាត Adreno 750  ក៏មានការកើនឡើងដល់ទៅ 50% ផងដែរ។  សម្រាប់បន្ទះឈីប Snapdragon 8 Gen 3 នេះ គឺមានពិន្ទុប្រហែលជា 1,600,000 នៅលើ AnTuTu។
គួរបញ្ជាក់ថា ស្មាតហ្វូន Asus ROG 7 Ultimate ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 2 គឺមានពិន្ទុចំនួន 1,330,011 នៅលើ AnTuTu  ដែលបង្ហាញពីការកើនឡើងទៅលើ CPU ដល់ទៅ 20% ផងដែរ។ ដូចនេះ មានការសន្និដ្ឋានថា បន្ទះឈីប Snapdragon 8 Gen 3 ថ្មីនេះ អាចនឹងមានកម្លាំងដំណើរការកើនឡើងជាងមុន 25% ធៀបទៅនឹងបន្ទះឈីបជំនាន់មុន៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

បន្ទះឈីប Snapdragon 8 Gen 3 អាចនឹងខ្លាំងជាងមុន 25% ធៀបទៅនឹងបន្ទះឈីបជំនាន់មុន