ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

បែកធ្លាយកាមេរ៉ា OPPO Find X9 Ultra នៅមុនការប្រកាសជាផ្លូវការលើទីផ្សារសកល!

ដោយ

Penglin Chom

16 មីនា 2026 08:44 ព្រឹក

អាន 2 នាទី

Article image
បែកធ្លាយកាមេរ៉ា OPPO Find X9 Ultra មុនការប្រកាសជាផ្លូវការលើទីផ្សារសកល!
ស្មាតហ្វូន OPPO Find X9 Ultra ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនឆាប់ៗនេះហើយស្របពេលជាមួយគ្នាដែរ មួយរយៈនេះ ការបែកធ្លាយជាច្រើនរបស់ស្មាតហ្វូននេះ ក៏បានទម្លាយអំពីលក្ខណៈសម្បត្តិនៃ Hardware របស់ស្មាតហ្វូននេះដូចក្នា។ ផ្អែកតាមការបែកធ្លាយថ្មីមួយចេញពី Digital Chat Station ថ្មីៗ ទើបតែបញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះថែមទៀហើយ។

តាមព័ត៌មានលម្អិតចុងក្រោយនេះ បានបញ្ជាក់ថា កាមេរ៉ាគោលរបស់ស្មាតហ្វូនថ្មីនេះ គឺមានទំហំ 200MP Sony LYTIA 901 ដែលមានមកជាមួយនឹង Optical Image Stabilization ផងដែរ។ សិនស័រនេះ មានទំហំ 1/1.12 អ៊ីង។ ជាមួយគ្នានេះ ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ា 50MP Ultra-wide ប្រើប្រាស់នូវសិនស័រ JN5 របស់ក្រុមហ៊ុន Samsung។ បន្ថែមពីនេះ នៅលើ OPPO Find X9 Ultra នេះ ក៏នឹងមានកាមេរ៉ា Periscope ចំនួន 2 គ្រាប់ទៀតផងដែរ ដោយមានកាមេរ៉ាទំហំ 200MP Telephoto គាំទ្រជាមួយនឹង 3x optical zoom OV52A sensor ហើយនិងគ្រាប់ទីបួនមានទំហំ 50MP Periscope ទ្រទ្រង់ជាមួយនឹង 10x optical zoom។ ជាមួយគ្នានេះ ក៏មានកាមេរ៉ា 3.2MP “Danxia” color restoration lens ផងដែរ។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 50MP Autofocus។

Article image
មួយវិញទៀត តាមការបែកធ្លាយថ្មីៗនេះ ក៏មានការបញ្ជាក់ស្មាតហ្វូននេះ នឹងមានអេក្រង់រាបស្មើរមានទំហំ 6.82 អ៊ីងជាប្រភេទ OLED panel ជាមួយនឹងកម្រិតភាពច្បាស់ដល់ទៅ 2K Resolution ហើយនិងអាចរត់ជាមួយនឹងល្បឿន 120Hz refresh rate ទៀតផង។ ទៅកម្លាំងម៉ាស៊ីននៅលើស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 5។ សម្រាប់ software របស់ស្មាតហ្វូននេះគឺ ColorOS 16 និង Android 16។ ស្មាតហ្វូន Find X9 Ultra នេះនឹងមានថាមពលថ្មទំហំ 7,050mAh។ សម្រាប់ល្បឿនសាកថ្មរបស់ស្មាតហ្វូននេះគឺ 80W wired និង 50W Wireless។ ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 16GB និង 1TB ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

បែកធ្លាយកាមេរ៉ា OPPO Find X9 Ultra នៅមុនការប្រកាសជាផ្លូវការលើទីផ្សារសកល!