
នៅថ្ងៃនេះ យោងតាមការបង្ហោះនៅលើបណ្តាញ Weibo របស់ក្រុមហ៊ុន iQOO គឺមានការទម្លាយពីព័ត៌មានដំបូងនៃការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន iQOO Z9 Turbo+ ហើយ។ ដោយការទម្លាយខាងលើនេះ គឺថែមទាំងមានការបញ្ចេញនូវរូបភាពផ្លូវការណ៌ជាលើកដំបូងរបស់ស្មាតហ្វូននេះ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅ ក៏ដូចជាកាលបរិច្ឆេតនៃការបង្ហាញខ្លួនរបស់ស្មាតហ្វូននេះនៅឡើយទេ។ ផ្អែកតាមការទម្លាយចេញពី Digital Chat Station ដែលបានចែកចាយថ្មីៗនេះ គឺបាននិយាយថា ស្មាតហ្វូន Z9 Turbo+ ទំនងជានឹងមានការប្រកាសចេញនៅចុងខែកញ្ញាខាងមុខនេះហើយ។
ជាមួយនិងរូបភាពផ្លូវការដំបូងរបស់ iQOO Z9 Turbo នេះ គឺបានបង្ហាញថា ស្មាតហ្វូននេះ មានអេក្រង់រាបស្មើរ និងមានខ្នងក្រោយដែលមានឌីស្សាញម៉ូឌុលកាមេរ៉រាងដូចជា សម្បកលាស និងមានការបំពាក់នូវសិនស័រកាមេរ៉ាក្រោយចំនួន 2 គ្រាប់ និងមានភ្ជាប់នូវ Dual-Tone LED flash នៅក្បែរម៉ូឌុលកាមេរ៉ា។ ស្មាតហ្វូនជំនាន់ថ្មី Z9 Turbo+ គឺមានការឌីស្សាញរូបរាងស្អាតមែនទែន ដោយខាងឆ្វេងមិនមានប៊ូតុងនោះទេ ខណៈខាងស្តាំមានប៊ូតុង volume rocker និង power button។ ស្មាតហ្វូននេះ នឹងមានដំណើរការនៅលើបន្ទះឈីប Snapdragon 8s Gen 3។
យោងងតាមរបាយការណ៌ខាងលើនេះបាននិយាយថា iQOO Z9 Turbo+ នឹងមានអេក្រង់រាបប្រភេទ OLED ទំហំ 6.78-អ៊ីងបង្ហាញចេញបានកម្រិត 1.5K និងមានល្បឿនអេក្រង់ 144Hz refresh rate ហើយអេក្រង់ស្មាតហ្វូននេះ ក៏មានការទ្រទ្រង់ជាមួយនិងប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ថែមទៀតផង។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 16-Megapixel ខណៈដែលកាមេរ៉ាក្រោយអាចនឹងមានកាមេរ៉ាគោលទំហំ 50-Megapixel មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 8-Megapixel ultra-wide។ ស្មាតហ្វូននេះរត់នៅលើប្រព័ន្ធ Android 14 និង OriginOS 4។

iQOO Z9 Turbo+ ត្រូវគេទម្លាយមុននេះថា នឹងមានការបំពាក់នូវបន្ទះឈីប Dimensity 9300 Plus មានថ្មទំហំ 6,000mAh គាំទ្រនូវកម្លាំងសាក 80W charging។ Z9 Turbo+ ត្រូវគេទម្លាយថា នឹងមានតម្លៃ 2,000 យ៉ន់ដែលប្រហែលជា 280 ដុល្លារ។
