
កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុន OPPO បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មី K12 នៅលើទីផ្សារប្រទេសចិន។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ គឺបានទម្លាយថា ស្មាតហ្វូនម៉ូដែល Plus នៃត្រកូល K12 នេះថែមទៀតហើយ។ របាយការណ៌ថ្មីនេះ បានបង្ហាញថា ស្មាតហ្វូន K12 Plus នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិននាថ្ងៃទី 21 ខែតុលាខាងមុខនេះ ជាមួយនិងជម្រើសពណ៌ស និងខ្មៅ។
បើតាមការទម្លាយបៅលើបណ្តាញ Weibo របស់ក្រុមហ៊ុន OPPO បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល K12 Plus នឹងមានការឌីស្សាញជាមួយនិងអេក្រង់ជំនាន់ថ្មី ដែលមានការប្រើប្រាស់នូវរន្ធមួយគ្រាប់នៅចំកណ្តាលអេក្រង់ ហើយនិងមានកាមេរ៉ាក្រោយចំនួន 2 គ្រាប់ រួមនឹង Circular flash មួយគ្រាប់ផងដែរ។

បន្ថែមពីនេះ ក្រុមហ៊ុន OPPO ក៏បានប្រកាសទៀតថា ស្មាតហ្វូនជំនាន់ថ្មី K12 Plus ថ្មីនេះ គឺមានថាមពលថ្មទំហំ 6,400mAh គំាទ្រដោយកម្លាំងសាក 80W wired charging និងមានបច្ចេកវិទ្យា reverse wired charging 10W ផងដែរ។ គិតមកដល់ពេលនេះ គឺនៅសល់ជាងមួយសប្តាហ៍ទៀត គឺដល់ពេលនៃការប្រកាសចេញរបស់ស្មាតហ្វូននេះហើយ ដូច្នេះឆាប់ៗនេះយើងបានឃើញនូវព័ត៌មានថ្មីៗជាច្រើនទៀតពី OPPO K12 Plus។

