
កាលពីបីថ្ងៃមុននេះ មានការបែកធ្លាយមួយបានបង្ហាញពីគំរូការឌីស្សាញទៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S26 Pro ម្តងរួចមកហើយ។ នៅថ្ងៃនេះ ការឌីស្សាញរូបភាពពេញលេញ Galaxy S26 Pro ត្រូវបានទម្លាយជាថ្មី ដោយបង្ហាញស្ទើរគ្រប់ជ្រុងតែម្តង។ តាមរយៈនៃរូបភាពបែកធ្លាយថ្មីនេះ គឺផ្អែកទៅលើគំនូរ CAD Render ដែលមានការបញ្ជាក់យ៉ាងច្បាស់ពីផ្នែកខាងមុខ និងខាងក្រោយ ក៏ដូចជាផ្នែកចំហៀងជាមួយគុណភាពខ្ពស់តែម្តង។
សូមជំរាបថា ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសេចញនូវស្មាតហ្វូនុជំនាន់ថ្មីនេះ នៅដើមឆ្នាំក្រោយ ដែលមានដូចជា Galaxy S26 Pro, S26 Edge និង Galaxy S26 Ultra ដោយមិនមានវត្តមានរបស់ម៉ូដែល "+" ទៀតនោះទេ ពីព្រោះថា ការលក់មានចំនួនទាបជាងគេម៉ូដែលផ្សេងៗ។ សម្រាប់ម៉ូដែល "+" គឺត្រូវបានជំនួសដោយម៉ូដែល ដែលមានការឌីស្សាញរូបរាងប្រហែលគ្នាប៉ុន្តែមានកម្រ៉ាស់ស្តើងជាង។ រីឯម៉ូដែលស្តង់ដារវិញ គឺជំនួសដោយម៉ូដែល Pro។

តាមប្រភពខាងលើនេះបន្តថា ស្មាតហ្វូន Galaxy S26 Pro នឹងមានការទ្រទ្រង់ជាមួយនិងបច្ចេកវិទ្យា wireless charging ដែលមានភ្ជាប់ជាមួយ magnets built-in ដូចអ្វីដែលគ្រប់គ្នាឃើញនៅលើ iPhones និង Google Pixel 10 Series អញ្ចឹង។ Galaxy S26 Pro ត្រូវបានគេទម្លាយថ នឹងមានអេក្រង់ទំហំ 6.3 អ៊ីងធំជាងម៉ូដែលមុនត្រឹមតែ 6.2 អ៊ីងប៉ុណ្ណោះ។ ស្មាតហ្វូននេះមានតខ្លួនទំហំ 149.3x71.4x6.96mm និងមានកម្រាស់ 10.23 mm បូករួមទាំងម៉ូឌុលកាមេរ៉ា ដោយខ្ពស់ជាង និងធំជាង ហើយនិងស្តើងជាង S25។

ស្មាតហ្វូន Galaxy S26 Pro នឹងដំណើរការនៅលើឈីប Samsung Exynos 2600 ឬ Snapdragon 8 Elite Gen 5 ហើយនឹងមានរ៉េមទំហំ 16GB ព្រមទាំងមានថ្មទំហំ 4,300mAh។ ស្មាតហ្វូន Galaxy S26 Pro ត្រូវគេរំពឹងថា នឹងមានការពង្រឹងទៅលើកាមេរ៉ា ultrawide ជាមួយនិងទំហំ 50MP ផងដែរ។
