ស្វែងរកពួកយើង:

បែកធ្លាយការធ្វើតេស្តប្រព័ន្ធស្កែនម្រាមដៃ Ultrasonic និងបច្ចេកវិទ្យា IP68/IP69 នៅលើ OnePlus 13

ដោយ

Koun Jab Luffy

30 តុលា 2024 09:23 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះមុនការសម្ពោធជាផ្លូវការណ៌នៅប្រទេសចិននាពេលខាងមុខនេះ ក្រុមហ៊ុន OnePlus បានទម្លាយចេញនូវព័ត៌មានថ្មីរបស់ស្មាតហ្វូន OnePlus 13  ថែមទៀតហើយ។ ការបែកធ្លាយខាងលើនេះ គឺមានការបញ្ជាក់ពីការប្រើប្រាស់នូវលក្ខណៈសម្បត្តិទូទៅមួយចំនួនមានដូចជា បច្ចេកវិទ្យាការពារទឹក រួមជាមួយនិងថាមពលថ្មជាដើម។
បើតាមការបញ្ជាក់ពីក្រុមហ៊ុននៅថ្ងៃនេះ បានអោយដឹងថា OnePlus 13 គឺមានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលី IP68/IP69 rating។ សូមជំរាបថា IP68 គឺជាបច្ចេកវិទ្យាមួយដែលអាចការពារទឹក និងធូលី ខណៈដែល IP69 rating គឺជាបច្ចេកវិទ្យាថ្មីទៀត ដែលអាចទ្រទ្រង់ជាមួយនិងទឹកក្តៅបាន។
Article image
ជាមួយនិងការបែកធ្លាយថ្ងៃនេះ ក្រុមហ៊ុន Oneplus ក៏មានការបញ្ចេញនូវការធ្វើតេស្តទៅលើប្រព័ន្ធស្កែនម្រាមដៃ Ultrasonic នៅលើស្មាតហ្វូនជំនាន់ថ្មី OnePlus 13 ផងដែរ។ នៅក្នុងនោះក្រុមហ៊ុនក៏មានការបញ្ជាកៈថា បច្ចេញវិទ្យាថ្មីនេះ នឹងមានការចាប់សញ្ញាបានលឿនជាងមុន 35% ថែមទៀតផង។
Article image
បន្ថែមពីនេះ ក្រុមហ៊ុន OnePlus ក៏មានការធ្វើតេស្តទៅលើថាមពលថ្មដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មី OnePlus 13 នេះផងដែរ។ សម្រាប់ការធ្វើតេស្តនេះបង្ហាញថា ស្មាតហ្វូននេះអាចស៊ូបាន 3 ម៉ោងទៅលើការធ្វើតេស្តស្រាល និង 6 ម៉ោងទៅលើការធ្វើតេស្តធ្ងន់។ ជាមួយនិងថាមពលទំហំ 6,000mAh ស្មាត OnePlus 13 អាចធ្វើតស៊ូបានចំនួន 8 ម៉ោង និង 4 នាទី ទើបរលត់។