
realme GT Neo 6 SE គឺជាស្មាតហ្វូនជំនាន់ថ្មីមួយ ដែលត្រូវបានគេបញ្ជាក់ថា នឹងមានការប្រកាសចេញនៅលើទីផ្សារនាខែ ក្រោយនេះហើយ។ នៅថ្ងៃនេះ មុនការសម្ពោធជាផ្លូវការចូលមកដល់ មានការទម្លាយចេញនូវព័ត៌មានថា ក្រុមហ៊ុននេះ បាន ធ្វើការនៅលើស្មាតហ្វូននេះហើយ ដោយថែមទាំងមានការបញ្ចេញនូវព័ត៌មានរបស់ស្មាតហ្វូនថ្មីនេះមួយចំនួនថែមទៀតផង។ ជាមួយគ្នានេះ ការបែកធ្លាយនៅពេលនេះ ក៏មានការបញ្ចេញនូវរូបភាពគំនូសព្រាងរបស់ស្មាតហ្វូននេះផងដែរ។ នៅក្នុងថ្ងៃ នេះដែរ អ្នកទម្លាយ Digital Chat Station ដែលជាប្រភពជឿជាក់បាននោះ បានចែកចាយរូបភាពផ្លូវការរបស់ស្មាតហ្វូន ថ្មីនេះហើយ។
ផ្អែកលើរូបភាពថ្មីដែលបានបែកធ្លាយនេះ គឺមានការបង្ហាញពីរូបភាពខាងក្រោយនៃស្មាតហ្វូន realme GT Neo 6 SE គឺមានការបំពាក់នូវម៉ូឌុលកាមេរ៉ានៅជ្រុងខាងលើចំនួន 3 គ្រាប់ ដោយក្នុងនោះមានកាមេរ៉ា 2 គ្រាប់ និងមួយគ្រាប់ទៀតមាន ការតម្លើងនូវ Dual-LED flash units។ យោងតាម DCS ខាងលើនេះ ក៏មានការបន្ថែមថា កាមេរ៉ានេះ មិនផុសឡើងនោះទេ។ នៅលើស្មាតហ្វូននេះ មានការឌីស្សាញនូវនៅប៊ូតុងសម្លេង និងប៊ូតុង Power នៅជ្រុងខាងស្តាំ។ សូមជំរាបថា កាលពីម្សិល មិញនេះក៏មានការទម្លាយនូវព័ត៌មានស្មាតហ្វូន GT Neo 6 SE នេះដែរ ដោយមានការបញ្ជាក់ពីអេក្រង់កោងបន្តិចនៅជ្រុង ខាងស្តាំ និងខាងឆ្វេង។ ស្មាតហ្វូននេះ មានពណ៌បៃតង ហើយក៏អាចនឹងមានពណ៌ខ្មៅផងដែរ។

realme GT Neo 6 SE នឹងមានអេក្រង់ទំហំ 6.78-អ៊ីង ដែលជាប្រភេទកញ្ចក់របស់ក្រុមហ៊ុន BOE 8T LTPO panel មាន សមត្ថភាពអាចបង្ហាញចេញបានកម្រិត 2780x1264 pixels និងមានល្បឿន 120Hz refresh rate ហើយនិងមានកម្រិត peak brightness ខ្ពស់ដល់ទៅ 6,000 nits។ ស្មាតហ្វូន GT Neo 6 SE នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 7+ Gen 3 ថ្មទំហំ 5,500mAh និងមានកម្លាំងសាក 100W fast charging។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលដែលមានការ គាំទ្រនូវមុខងារ OIS ហើយនិងមានទំហំ 50-Megapixel ដែលជាសិនស័ររបស់ Sony។ GT Neo 6 SE អាចនឹងមានជម្រើសទំហំ 16GB+1TB។
