ស្វែងរកពួកយើង:

បែកធ្លាយគំនូសព្រាង Redmi K80 Pro បង្ហាញពីការផ្លាស់ប្តូរការឌីស្សាញទៅលើម៉ូឌុលកាមេរ៉ា

ដោយ

Koun Jab Luffy

21 សីហា 2024 11:00 ថ្ងៃត្រង់

អាន 2 នាទី

Article image
Redmi K80 Series ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ Redmi ត្រូវបានគេប្រទះឃើញបានបង្ហាញនៅលើបញ្ជី IMEI រួចហើយ។ ផ្អែក លើរឿងនេះ មានការរំពឹងថា ស្មាតហ្វូនថ្មីនេះ នឹងមានការប្រកាសចេញជាផ្លូវការនៅលើទីផ្សារក្នុងពេលឆាប់ៗនេះហើយ។ សូមជំរាបថា កាលពីឆ្នាំមុននេះ ស្មាតហ្វូន Redmi K70 Series គឺបានបង្ហាញវត្តមាននៅខែវិច្ឆិកា។
ទាក់ទងជាមួយនិងព័ត៌មានថ្មីនេះដែរ នៅថ្ងៃនេះ មានការទម្លាយចេញនូវគំនូសព្រាង Redmi K80 Pro ហើយដោយបានបង្ហាញពីការផ្លាស់ប្តូរការឌីស្សាញរូបរាងផ្នែកខាងក្រោយកាន់តែច្បាស់។ ដូចអ្វីដែលយើងបានឃើញនៅលើរូបភាពនេះអញ្ចឹង ស្មាតហ្វូនថ្មីនេះ នឹងមានការឌីស្សាញម៉ូឌុលកាមេរ៉ាក្រោយមានរាងមូល ហើយនៅលើខ្នងក្រោយនេះ ក៏មានការផ្លាស់ប្តូរទៅលើការរចនាឡូហ្កូរបស់ក្រុមហ៊ុននេះដាក់នៅខាងក្រោម ដែលមានទម្រង់បញ្ឈផងដែរ។
ជាមួយនិងការផ្លាស់ប្តូរម៉ូឌុលកាមេរ៉ានេះ ក្រុមហ៊ុននេះ មិនមានធ្វើការផ្លាស់ប្តូរទីតាំងរបស់សិនស័រកាមេរ៉ានីមួយៗនោះទេ គឺរក្សានៅដដែលដូចជំនាន់មុនដែរ។ រូបភាពនេះត្រូវបានគេបញ្ជាក់ថា គឺមានការចែកចាយដោយអ្នកទម្លាយ Digital Chat Station។ គួរបញ្ជាក់ថា កន្លងមកមានពាក្យចចាមអារ៉ាមថា ស្មាតហ្វូនជំនាន់ថ្មីនេះ មានការកាមេរ៉ាគោលទំហំ 50MP ហើយនិងមានការគាំទ្រដោយឡែន Periscope Telephoto ផងដែរ។ សូមជំរាបថា Redmi K70 Pro ដែលមានវត្តមានកន្លងមក គឺមានកាមេរ៉ាគោល 50MP សិនស័រ 1/1.55″ និង 50MP periscope telephoto ហើយនិងមួយគ្រាប់ទៀតមានទំហំ 12MP ultrawide។
Article image
សូមជំរាបថា ស្មាតហ្វូន K70 និង K70 Pro ដែលមានវត្តមានកាលពីឆ្នាំមុន ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 2 និង Snapdragon 8 Gen 3។ សម្រាប់ឆ្នាំនេះ មានការពាក្យចចាមអារ៉ាមថា ក្រុមហ៊ុននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 និង Snapdragon 8 Gen 4។ ស្មាតហ្វូននេះ នឹងមានថ្មទំហំ 6000mAh ហើយនិមានកម្លាំងសាក 120W wired charging ដូចម៉ូដែលមុនអញ្ចឹងដែរ។ K80 series ក៏ត្រូវបានគេរំពឹងថា ក៏នឹងមានការប្រើប្រាស់ប្រព័ន្ធស្កែនម្រាមដៃ ultrasonic ផងដែរ។ ស្មាតហ្វូននេះ នឹងមានអេក្រង់កម្រិត 2K flat OLED screen។