ស្វែងរកពួកយើង:

បែកធ្លាយជម្រើសពណ៌ថ្មីសម្រាប់ស្មាតហ្វូនអេក្រង់បត់បាម Samsung Galaxy Z Fold 6 និង Galaxy Z Flip 6

ដោយ

Koun Jab Luffy

07 មីនា 2024 04:22 ល្ងាច

អាន 2 នាទី

Article image
នៅពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុន Samsung នឹងមានប្រកាសចេញនូវសមិទ្ធិផលថ្មីរបស់ខ្លួនបន្ថែមទៀតហើយសម្រាប់ផ្តល់ជូនហ្វេនៗរបស់ខ្លួន។ បើតាមដឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ នឹងមានការបង្ហាញវត្តមានស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីដែលមានឈ្មោះថា Galaxy Z Fold 6 និង Galaxy Z Flip 6។ សម្រាប់កាលបរិច្ឆេតនោះ គឺអាចនឹងធ្វើឡើងនៅខែកក្កដាខាងមុខនេះ។
សូមជំរាបថា កាលពីសប្តាហ៌មុននេះ មានការទម្លាយចេញនូវព័ត៌មានថ្មីស្តីពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូនអេក្រង់បត់បាននេះ ដោយផ្អែកតាមគំនូសព្រាង 3D CAD renders។ នៅថ្ងៃនេះ យោងតាមប្រភពជឿជាក់បានមួយ បានធ្វើការបង្ហាញចេញនូវព័ត៌មានថ្មីរបស់ស្មាតហ្វូនថ្មីនេះថែមទៀតហើយ។ លោក Ross Young ដែលគ្រប់គ្នាស្គាល់ថា គឺជានាយកប្រតិបត្តិរបស់ស្ថាប័ន Display Supply Chain Consultants (DSCC) បានធ្វើការបង្ហោះនូវជម្រើសពណ៌របស់ស្មាតហ្វូននេះតាមរយៈបណ្តាញសង្គម X ហើយ។
បើតាមការបញ្ជាក់ខាងលើនេះ បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 6 នឹងមានការប្រកាសចេញជាមួយនិងជម្រើស 3 ពណ៌ រួមមានដូចជា dark blue, light pink និង silver ហើយសម្រាប់ម៉ូដែល Galaxy Z Flip 6 គឺមានការបង្ហាញវត្តមានជាមួយនិងជម្រើស 4 ពណ៌ ដែលរួមមានដូចជា light blue, light green, silver និង yellow។ លោក ក៏បានធ្វើការកត់សម្គាល់ថា នេះគឺជាគ្រាន់តែជាប្រភពខាងក្នុងប៉ុណ្ណោះ សម្រាប់ព័ត៌មានផ្លូវការ គឺអាចនឹងមានការផ្លាស់ប្តូរ ដោយសារតែគិតត្រឹមថ្ងៃនេះ គឺនៅសល់ពេលជាង 4 ខែទៀត ទំរាំដល់ពេលសម្ពោធជាផ្លូវការ។
ទាក់ទងនឹងព័ត៌មានស្តីពីការប្រើប្រាស់ពណ៌នែះ មានការលើកឡើងថា នៅលើវិបសាយក្រមហ៊ុន Samsung.com ក៏អាចនឹងមានពណ៌ Exclusive colors បន្ថែមទៀតផងដែត។ សូមជំរាបថា ថ្មីៗនេះមានការទម្លាយថា ស្មាតហ្វូនអេក្រង់បត់បាន Fold 6 will នឹងមានការឌីស្សាញរូបរាងថ្មី មានគែមជ្រុងដូចប្រអប់ ហើយនិងមានទំហំប៉ុនគ្នាជាមួយនិងស្មាតហ្វូន Galaxy S24 Ultra ថែមទៀតផង។ ស្មាតហ្វូនអេក្រង់បត់បាននេះ គឺមិនាមនរន្ធសម្រាប់ S Pen នោះទេ ប៉ុន្តែមានទទឹងអេក្រង់ធំជាង នងមានកំពស់ទាបជាងជំនាន់មុនបន្តិច។ សម្រាប់ម៉ូដែល Flip 6 ក៏មាចនឹងក្រាស់ជាងមុនផងដែរ ដោយសារការពង្រីកថ្ម។
បែកធ្លាយជម្រើសពណ៌ថ្មីសម្រាប់ស្មាតហ្វូនអេក្រង់បត់បាម Samsung Galaxy Z Fold 6 និង Galaxy Z Flip 6