ស្វែងរកពួកយើង:

បែកធ្លាយជម្រើសពណ៌ថ្មីៗរបស់ស្មាតហ្វូនស៊េរីថ្មី Google Pixel 10 Series

ដោយ

Koun Jab Luffy

22 កក្កដា 2025 07:49 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានការទម្លាយចេញនូវរូបភាពថ្មីៗរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Google ថែមទៀតហើយ ដោយលើកនេះមានការបង្ហាញពីរូបភាព Pixel 10 ជាមួយនិងពណ៌ស្រស់ស្អាតខ្លាំងមែនទែន។ ការបែកធ្លាយរូបភាពខាងលើនេះ គឺត្រូវបានចែកចាយដោយសារព័ត៌មាន AndroidHeadlines។ ជាមួយនិងវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីបរស់ Google នៅពេលនេះ គឺមានជម្រើសពណ៌ Obsidian, Indigo, Frost និង Limoncello។ សម្រាប់ពណ៌ Obsidian (Black) ត្រូវបានគេមើលើញថា ធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន Pixel 9 រួចហើយ។
សម្រាប់ជម្រើសពណ៌ 3 ទៀតដែលមានដូចជា Indigo (Royal Blue), Frost (Sky Blue) និង Limoncello (Green-Yellow) គឺនឹងប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Google Pixel 10 Series។ ក្រឡេកនមកមើលទៅលើការឌីស្សាញវិញ Pixel 10 គឺមិនដូចម៉ូដែលមុននោះទេ ដោយម៉ូដែលនេះមានម៉ូឌុលកាមេរ៉ាវែងជាងមុន ហើយនិងមានបន្ថែមនូវ Telephoto Shooter។ កន្លងមកកាមេរ៉ាបែបនេះ គឺធ្លាប់ប្រើប្រាស់ផ្តាច់មុខតែនៅលើម៉ូដែល Pro ប៉ុណ្ណោះ។
Article image
សូមជំរាបថា Pixel 10 នឹងមានអេក្រង់ទំហំ 6.3-អ៊ីង OLED បង្ហាញចេញបានកម្រិត FHD+ resolution ល្បឿន 120Hz refresh rate កម្រិតពន្លឺ 3000 nits of peak brightness ហើយនឹងមានការបំពាក់នូវកញ្ចក់រឹងមាំ Corning Gorilla Glass Victus 2 ទៀតផង។ ក្រុមហ៊ុន Google នឹងប្រកាសចេញនូវ Pixel 10 lineup នេះជាមួយបន្ទះឈីប Tensor G5 SoC (3nm)។
Article image
ស្មាតហ្វូននេះមានថ្មទំហំ 4,970mAh កម្លាំងសាក 29W fast charging ហើយនិងបច្ចេកវិទ្យាសាក 15W Qi2 wireless charging ទៀតផង។ និយាយពីកាមេរ៉ា គឺមានកាមេរ៉ាគោលទំហំ 48MP គាំទ្រដោយសិនស័រ 1/2.0 អ៊ីង និងគ្រាប់ទីពីរមានទំហំ 13MP ultra wide angle lens ហើយនឹងគ្រាប់ទីបីមានទំហំ 10.8MP telephoto shooter។