ជឿជាក់ថា គ្រប់គ្នាប្រាកដជាដឹងហើយពីពេលវេលាសម្រាប់ការសម្ពោធស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S23 lineup ដោយព្រឹត្តិការណ៌នេះ នឹងធ្វើឡើងនៅថ្ងៃពុធសប្តាហ៌ក្រោយនេះហើយ។ ចំពោះព័ត៌មានលំអិតរបស់ស្មាតហ្វូននេះ ឃើញថា មានការបញ្ជាក់ស្ទើរតែទាំងស្រុងហើយសម្រាប់អ្វីដែលនៅសល់នោះ គឺតម្លៃរបស់ស្មាតហ្វូននេះតែម្តតង។ ថ្មីៗនេះមានព័ត៌មានជាច្រើមបាននិយាយថា តម្លៃ Galaxy S23 Series នឹងមិនឡើងថ្លៃទេ ខណៈដែលមួយចំនួនអះអាងថា នឹងមានតម្លៃថ្លៃជាងមុន។

កាលពីម្សិលមិញនេះ លោក Roland Quandt បានធ្វើការចែកចាយនូវតម្លៃស្មាតហ្វូន Galaxy S23 Series ដែលនឹងមានចេញលក់នៅលើទីផ្សារអស្ប៉ាញតាមរយៈបណ្តាញ Tweet របស់លោក ដោយបញ្ជាក់ថា តម្លៃស្មាតហ្វូននេះ គឺពិតថ្លៃជាងម៉ូដែលមុនពិតមែន។ ដូច្នេះមានការព្យាករណ៌សម្រាប់ប្រទេសដាណឺម៉ាក ក៏នឹងមានតម្លៃខ្ពស់ជាងនេះដែរ ដោរយសារអត្រាព័ន្ធនៅបណ្តាប្រទេសទាំងនោះ គឺមានតម្លៃខុសៗគ្នា។

ហេតុនេះហើយ ផ្អែកជាមួយនិងតួរលេខនៃតម្លៃដែលមានទម្លាយនេះ អាចសន្មត់ជាបណ្តោះអាសន្នថា តម្លៃស្មាតហ្វូន Galaxy S23 Series នៅលើទីផ្សារតំបន់អឺរ៉ុប គឺពិតជាមានតម្លៃខ្ពស់ជាងជំនាន់មុនមែនហើយ ជាពិសេសគឺនៅលើទីផ្សារចក្រភពអង់គ្លេសតែម្តង។ គួរបញ្ជាក់ថា ថ្មីៗនេះ Apple ក៏បានតម្លើងតម្លៃ iPhone 14 Series នៅលើទីផ្សារទាំងនេះដែរ ដោយសារតែតម្លៃប្រាក់អឺរ៉ូ និងប្រាក់ផោនមានធ្លាក់ចុះកាលពីឆ្នាំ 2022 កន្លងទៅ។
