ស្វែងរកពួកយើង:

បែកធ្លាយតម្លៃ iPhone 18 Pro និង iPhone 18 Pro Max រួមនិងព័ត៌មានល្អៗមួយចំនួនទៀត!

ដោយ

Koun Jab Luffy

12 កុម្ភៈ 2026 12:34 ថ្ងៃត្រង់

អាន 2 នាទី

Article image
បើតាមរបាយការណ៌ថ្មីរបស់លោក Jeff Pu ដែលជាអ្នកវិភាគដ៏ល្បីរបស់ GF Securities ដែលដកស្រង់ចេញពីប្រភពសង្វាក់ផលិត កម្មក្រុមហ៊ុន Apple បានអោយដឹងថា តម្លៃ iPhone 18 Pro និង iPhone 18 Pro Max នឹងមានតម្លៃដូចជំនាន់មុនអញ្ចឹងដែរ។ ប្រសិនបើព័ត៌មាននេះ គឺក្លាយជាការពិតមែននោះ នេះគឺជាដំណឹងល្អមែនទែនសម្រាប់ហ្វេនៗរបស់ Apple។ ប៉ុន្តែអ្វីៗមិនទាន់អាចកំណត់បាននោះទេ អាចនឹងមានការប្រែប្រួលនៅពេលខាងមុខ ដោយសារថ្មីៗនេះ តម្លៃនៃរ៉េម និងមេម៉ូរីសម្រាប់ស្មាតហ្វូន គឺមានឡើងតម្លៃខ្លាំងមិនធ្លាប់មាន។
លោក Pu បានបន្តថា ក្រុមហ៊ុន Apple ពេលនេះ គឺមានការផ្តោតខ្លាំងទៅលើការគ្រប់គ្រងតម្លៃ ដោយផ្អែកលើការស្រាវជ្រាវទៅលើការផ្គត់ផ្គង់ នៅក្នុងការបញ្ជាទិញនូវសមាសភាគផលិតរបស់ Apple គឺមានតម្លៃដូចឆ្នាំមុនដែរ ដូច្នេះការដាក់លក់ iPhone 18 Pro និង iPhone 18 Pro Max នៅពេលខាងមុខ អាចនឹងមិនមានការឡើងថ្លៃនោះទេ។
លោក Pu បានបន្ថែមថា ក្រុមហ៊ុន Apple បានពិភាក្សាជាមួយ Samsung និង SK Hynix រួចហើយទៅលើតម្លៃនៃរ៉េម និងមេម៉ូរីសម្រាប់ iPhone ជំនាន់ថ្មីរបស់ខ្លួន។ ក្រុមហ៊ុន Apple វិញ ត្រូវបានគេរំពឹងថា ក៏នឹងអាចនឹងមានកាត់បន្ថយថ្លៃដើមទៅលើអេក្រង់ និងកាមេរ៉ា និងផ្នែកខ្លះទៀតនៅលើ iPhone ដើម្បីសម្រួលទៅការឡើងថ្លៃ រ៉េម និងមេម៉ូរី នាពេលខាងមុខនេះផងដែរ។
Article image
សូមជំរាបថា iPhone 17 Pro ដែលដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិកនាពេលកន្លងមក គឺមានតម្លៃចាប់ពី $1,099 ខណៈដែល iPhone 17 Pro Max គឺមានតម្លៃចាប់ពី $1,199។ ដូច្នេះសម្រាប់វត្តមានរបស់ iPhone 18 Pro និង iPhone 18 Pro Max ក៏អាចនឹងមានតម្លៃដូចគ្នានេះដែរ។ តាមការគ្រោងទុកជារៀងរាល់ឆ្នាំ Apple គឺនឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅខែកញ្ញា។ ហេតុនេះ សម្រាប់វត្តមាន iPhone 18 Pro Series ក៏មិនខុសគ្នាដែរ គឺនឹងមកដល់ពេលដូចគ្នាជាក់ជាមិនខាន។
បែកធ្លាយតម្លៃ iPhone 18 Pro និង iPhone 18 Pro Max រួមនិងព័ត៌មានល្អៗមួយចំនួនទៀត!