ស្វែងរកពួកយើង:

បែកធ្លាយតម្លៃ Pixel 9 Series សម្រាប់ទីផ្សារចក្រភពអង់គ្លេស ខណៈដែលការសម្ពោធនឹងធ្វើឡើងថ្ងៃស្អែកនេះហើយ

ដោយ

Koun Jab Luffy

12 សីហា 2024 08:11 ព្រឹក

អាន 2 នាទី

Article image
យោងតាមការទម្លាយព័ត៌មានថ្មីនៅថ្ងៃនេះ បានធ្វើការចែកចាយនូវព័ត៌មានតម្លៃស្មាតហ្វូន Google Pixel 9 Series នៅលើទីផ្សារចក្រភពអង់គ្លេសថែមទៀតហើយ ខណៈដែលកាលពីពេលមុននេះតម្លៃស្មាតហ្វូនថ្មីនេះ ធ្លាប់ត្រូវបានគេទម្លាយចេញនូវតម្លៃសម្រាប់ទីផ្សារសហគមន៌អឺរ៉ុបម្តងរួចហើយ។
សូមជំរាបថា Google Pixel 9 Series ត្រូវបានគេបញ្ជាក់ថា នឹងមានតម្ពោធជាផ្លូវការនៅថ្ងៃទី 13 ខែសីហាស្អែកនេះ។ សម្រាប់តម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មី Pixel 9 នឹងមានតម្លៃចាប់ពី £750 ផោន សម្រាប់ស្មាតហ្វូនដែលមានទំហំ 128GB និងតម្លៃ £894 ទៅលើទំហំ 256GB។ ជាមួយនិងការលេចចេញនូវតម្លៃខាងលើនេះ អ្នកប្រើប្រាស់ នឹងទទួលបាននូវតម្លៃពិតមួយចាប់ពីថ្ងៃ 13 ខែសីហា រហូតដល់ទី 3 ខែកញ្ញា។
Article image
ថ្មីៗនេះនៅលើទីផ្សារប្រទេសបារាំង និងសហរដ្ឋអាមេរិក ក៏មានការទម្លាយនូវព័ត៌មានដូចគ្នានេះដែរ ដោយតម្លៃស្មាតហ្វូនជំនាន់ថ្មី Pixel 9 Series ទាំងអស់ គឺដូចគ្នាទាំងតមលៃ និងទំហំ។ សម្រាប់ស្មាតហ្វូន Pixel 9 Pro នឹងមានតម្លៃ £914 ទៅលើទំហំ 128GB និងតម្លៃ £1,094 នឹងមានតម្លៃ 256GB ហើយនិងតម្លៃ £914 ទៅលើ 256GB។ អ្នកប្រើប្រាស់ ក៏នឹងមានតម្លៃ £1,022 នឹងមានទំហំ 512GB ផងដែរ បន្ទាប់ពីការសម្ពោធជាផ្លូវការស្អែកនេះ។
Article image
ក្រឡេកមកមើលម៉ូដែល Pixel 9 Pro XL វិញ គឺនឹងមានតម្លៃ £1,022 សម្រាប់ទំហំ 128GB និងតម្លៃ £1,202 ទៅលើទំហំ 256GB។ ជាមួយគ្នានេះសម្រាប់អ្នកដែល Pre-Order វិញ គឺចំណាយត្រឹមតែ £1,022 ប៉ុណ្ណោះ នឹងទទួលបាននូវទំហំ 256GB ខណៈដែល £1,130 នឹងទទួលបាននូវទំហំ 512GB។ ចំពោះទំហំ 1TB គឺចំណាយត្រឹមតែ £1,238 ប៉ុណ្ណោះ។ និយាយពីស្មាតហ្វូនអេក្រង់បត់បាន Pixel 9 Pro Fold វិញ សម្រាប់ទំហំ 256GB នឹងមានតម្លៃ £1,670 ខណៈដែលទំហំ 512GB មានតម្លៃ £1,850។
បែកធ្លាយតម្លៃ Pixel 9 Series សម្រាប់ទីផ្សារចក្រភពអង់គ្លេស ខណៈដែលការសម្ពោធនឹងធ្វើឡើងថ្ងៃស្អែកនេះហើយ