ស្វែងរកពួកយើង:

បែកធ្លាយថាមពលថ្មដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25

ដោយ

Koun Jab Luffy

14 មិថុនា 2024 06:16 ព្រលប់

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានការបែកធ្លាយថ្មីមួយបានបង្ហាញនូវថាមពលថ្មដែលប្រើប្រាស់នៅលើស្មាតហ្វូន Samsung Galaxy S25 ហើយ ដោយស្មាតហ្វូនជំនាន់ថ្មីនេះ នឹងនៅតែបន្តប្រើប្រាស់ថាមពលថ្មទំហំប៉ុនគ្នាជាមួយនិងជំនាន់មុន Galaxy S24 ដដែល។ ស្មាតហ្វូនថ្មី Galaxy S25 នឹងមានទំហំ 4,000mAh។
និយាយពីថាមពលថ្មនេះ ក្រុមហ៊ុន Samsung ហាក់ដូចជាមិនមានការអាប់ដែតខ្លាំងនោះទេ សម្រាប់ស្មាតហ្វូនជំនាន់ថ្មីៗរបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុននេះធ្លាប់មានបញ្ហាម្តងរួចមកហើយទាក់ទងជាមួយនិងការប្រើប្រាស់ថាមពលថ្មធំ។ គួរបញ្ជាក់ថា ស្មាតហ្វូនម៉ូដែលស្តង់ដារនៃ Samsung S-series គឺបានចាប់ផ្តើមពីទំហំ 4,000 សម្រាប់ស្មាតហ្វូន Galaxy S20 និង Galaxy S21 បន្តមកបន្ថយមកត្រឹម 3,700mAh សម្រាប់ S22 ហើយម៉ូដែល S23 បានបង្កើនទំហំ 3,900mAh ខណៈដែលម៉ូដែល S24 គឺមានទំហំធំដល់ទៅ  4,000។ ដូច្នេះសម្រាប់ឆ្នាំ 2025 ខាងមុខនេះ ក៏អាចនឹងមិនមានការផ្លាស់ប្តូរនោះទេ។
Article image
សូមជំរាបថា ស្មាតហ្វូនម៉ូដែលស្តង់ដារររបស់ Samsung ដែលមានថ្មទំហំប៉ុណ្ណេះអាចនិយាយបានថា មានទំហំល្មមប្រើប្រាស់ ប៉ុន្តែបើមើលទៅលើស្មាតហ្វូនរបស់ក្រុមហ៊ុនដៃគូរប្រកួតប្រជែងដែលភាគច្រើនមកប្រទេសចិននោះ គឺមានទំហំធំជាង។ ដូច្នេះផ្អែកលើការលើកឡើងនេះ ការបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy S25 ជាមួយនិងថាមពលថ្មទំហំ 4000mAh នៅខែមករាឆ្នាំ 2025 ខាងមុខនេះ គឺមិនមានអ្វីទាក់ទាញនោះទេទៅលើថាមពលថ្មនេះ។