ស្វែងរកពួកយើង:

បែកធ្លាយថាមពលថ្មដែលប្រើប្រាស់នៅលើ iPhone 16 Series បង្ហាញថា មានទំហំធំជាងជំនាន់មុន

ដោយ

Koun Jab Luffy

10 មេសា 2024 09:05 ព្រឹក

អាន 1 នាទី

Article image
នៅថ្ងៃនេះ មានការបែកធ្លាយព័ត៌មានថ្មីមួយ ដោយមានការទម្លាយនូវទំហំថាមពលថ្ម ដែលនឹងមានបំពាក់នៅលើស្មាតហ្វូន iPhone 16 Series ហើយ។ ប៉ុន្តែព័ត៌មានថ្មីនេះ នៅមិនទាន់មានការបញ្ជាក់ប្រភពច្បាស់លាស់នោះទេ ។ ប្រភពខាងលើនេះបានបន្តថា iPhone 16 នឹងមានថាមពលថ្មទំហំ 3,561mAh ដែលធំជាង 6% ប្រៀបធៀបជាមួយនិងជំនាន់មុន ខណៈដែលម៉ូដែល iPhone 16 Plus វិញ នឹងមានថាមពលថ្មទំហំ 4,006mAh ធំជាង 9% ប្រៀបធៀបជាមួយនិង iPhone 15 Plus ដែលប្រកាសចេញកាលពីឆ្នាំមុន។
ចំពោះ iPhone 16 Pro ត្រូវបានពាក្យចចាមអារ៉ាមថា នឹងមានថាមពលថ្មទំហំ 3,355mAh ធំជាង 2.5% ប្រៀបធៀបជាមួយនិងជំនាន់មុន ខណៈដែលម៉ូដែល Pro Max នឹងមានទំហំ 4,676mAh ធំជាង 5% ប្រៀបធៀបជាមួយ iPhone 15 Pro Max។ សូមជំរាបថា នេះគឺជាលើកដំបូងហើយ ដែលមានការទម្លាយថាមពលថ្មដែលប្រើប្រាស់នៅលើ iPhone 16 ទាំង 4 ម៉ូដែលនេះ។
iPhone 16 Series ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញនៅលើទីផ្សារនាខែកញ្ញាខាងមុខនេះហើយ គឺនៅក្នុងព្រឹត្តិការណ៌ប្រចាំឆ្នាំរបស់ខ្លួន។