ស្វែងរកពួកយើង:

បែកធ្លាយថាមពលថ្ម និងបច្ចេកវិទ្យាសាកនៅលើ OPPO Find X8 Ultra

ដោយ

Koun Jab Luffy

23 សីហា 2024 04:09 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន OPPO ត្រូវបានគេរំពឹងថា នឹងមានបង្ហាញនូវចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Find X8 Ultra ជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 4 នាខែមករា ឆ្នាំ 2025 ឆ្នាំក្រោយនេះហើយ ដោយក្នុងមានការរំពឹងថា កំពូលស្មាតហ្វូនថ្មីនេះ នឹងមានបង្ហាញខ្លួននៅក្នុងទីផ្សារសកល ដែលខុសប្លែកពីស្មាតហ្វូនម៉ូដែលមុននេះ មានដាក់លក់ផ្តាច់មុខតែនៅក្នុងទីផ្សារប្រទេស ចិនប៉ុណ្ណោះ។ យោងតាមការបែកធ្លាយមួយនៅលើ Weibo នៅថ្ងៃនេះ គឺបានទម្លាយនូវទំហំថាមពលថ្ម និងសមត្ថភាពនៃបច្ចេកវិទ្យាសាកថ្មរបស់ Find X8 Ultra ហើយ។
ការបែកធ្លាយថ្មីនេះគឺចេញពី Digital Chat Station ដោយមានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងដំនើរការនូវបន្ទះឈីប Qualcomm’s SM8750 ដែលមិនមែនជាបន្ទះឈីប Snapdragon 8 Gen 4 SoC នោះទេ។ ស្មាតហ្វូនថ្មីនេះ អាចជាម៉ូដែល Find X8 Ultra។ ប្រភពខាងលើនេះបន្តថា កំពូលស្មាតហ្វូន Find X8 Ultra នេះ នឹងមានថាមពលថ្មទំហំ 6,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W wired charging ។ ស្មាតហ្វូននេះក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 50W wireless charging ផងដែរ។
Article image
នៅក្នុងការបែកធ្លាយជាច្រើនមុននេះ ក៏ធ្លាប់បានទម្លាយដែរថា ស្មាតហ្វូន Find X8 Ultra ថ្មីនេះ គឺនឹងមានអេក្រង់ទំហំ 6.78-អ៊ីង ដែលជាប្រភេទអេក្រង់ OLED Panel ជាមួយនឹងការឌីស្សាញគែមកោង ហើយអេក្រង់របស់ស្មាតហ្វូននេះ គឺនឹងអាចបង្ហាញចេញបានជាមួយកម្រិតភាពច្បាស់ 3168x1440 pixels និងមានការគាំទ្រល្បឿន 120Hz refresh rate។ នៅលើអេក្រង់របស់ស្មាតហ្វូនថ្មីនេះ ក៏នឹងមានសិនស័រ ultrasonic in-screen fingerprint sensor សម្រាប់ប្រព័ន្ធសុវត្ថិភាពផងដែរ។
Article image
ស្មាតហ្វូន OPPO Find X8 Ultra ថ្មីនេះ នឹងមានដំណើរការនៅលើស្បែកមុខកម្មវិធី ColorOS 15 ផ្អែកនៅលើ Android 15។ ខុសប្លែកពីស្មាតហ្វូន Find X7 Ultra នោះ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានកាមេរ៉ាខាងក្រោយ 4 គ្រាប់។ សម្រាប់ម៉ូដែលថ្មីនេះ នឹងមានកាមេរ៉ា Periscope Telephoto ចំនួន 2 គ្រាប់។
សម្រាប់ស្មាតហ្វូន Find X8 និង Find X8 Pro វិញ ត្រូវគេរាយការណ៌ថា នឹងមានការបង្ហាញខ្លួននៅក្នុងខែតុលានៅក្នុងឆ្នាំនេះ ជាមួយនឹងបន្ទះឈីប  Dimensity 940 ។ ស្មាតហ្វូន OPPO Find X8 នឹងមានអេក្រង់រាបស្មើជាមួយនឹងកាមេរ៉ាខាងក្រោយ 3 គ្រាប់ ខណៈពេលដែលស្មាតហ្វូន OPPO Find X8 Pro មានអេក្រង់គែមកោង និងកាមេរ៉ាខាងក្រោយ 4 គ្រាប់ជាមួយនឹងកាមេរ៉ា dual periscope telephoto ផងដែរ៕