ស្វែងរកពួកយើង:

Loading Ad...

បែកធ្លាយថាមពលថ្ម Galaxy S27 Pro រួមជាមួយនិងអេក្រង់ ហើយនិងបន្ទះឈីបថ្មីផងដែរ

ដោយ

ជុំ ប៉េងលីន

08 មិថុនា 2026 07:55 ព្រឹក

អាន 2 នាទី

បែកធ្លាយថាមពលថ្ម Galaxy S27 Pro រួមជាមួយនិងអេក្រង់ ហើយនិងបន្ទះឈីបថ្មីផងដែរ
Article image
គិតមកដល់ពេលបនេះ វត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy S27 Pro របស់ក្រុមហ៊ុន Samsung អាចនៅសល់ពេលជាច្រើនខែទៀតទំរាំដល់ថ្ងៃ ប្រកាសជាផ្លូវការណ៌! ប៉ុន្តែព័ត៌មានថ្មីរបស់ស្មាតហ្វូនថ្មីនេះ គឺបានក្លាយជាស្មាតហ្វូនមួយដែលគួរអោយចាប់អារម្មណ៍ខ្លាំងបំផុតរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ។ យោងតាមការបែកធ្លាយថ្មីមួយ បានទម្លាយថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានថាមពលថ្មទំហំ 5,000mAh ហើយអាចនឹងមានអេក្រង់ចាប់ពី 6.47 អ៊ីង ទៅ 6.5 អ៊ីង។ ប៉ុន្តែមានទំហំតូចជាងអេក្រង់របស់ស្មាតហ្វូនថ្នាក់ប្រណិត Galaxy S27 Ultra។

ក្រឡេកទៅមើលទៅលើស្មាតហ្វូនម៉ូដែល Ultra ថ្មីនេះ អាចនឹងមានថាមពលថ្មចាប់ពី 5,200mAh ទៅ 5,500mAh។ ទៅលើអេក្រង់របស់ស្មាតហ្វូន Pro ដែលមានទំហំតូចនេះ ដែលអាចជួយអោយការប្រើប្រាស់បានពេញមួយថ្ងៃដោយមិនចាំបាច់សាកថ្មច្រើនដោង។ និយាយពីកម្លាំងស្មាតហ្វូន Galaxy S27 Pro នេះ គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីបថ្មី Snapdragon 8 Elite Gen 6 Pro ដូចទៅនឹងស្មាតហ្វូន Galaxy S27 Ultra អញ្ចឹង។

Article image
ផ្អែកតាមការបែកធ្លាយជាច្រើនចុងក្រោយនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung អាចនឹងប្រើប្រាស់នូវកាមេរ៉ាគោល និង ultra-wide sensors ដែលប្រើប្រាស់នៅលើស្មាតហ្វូន Ultra និង Pro ហើយក៏មានសិនស័រមួយទៀតផងដែរនោះគឺ 50MP 3.5x ALoP telephoto ។ ទៅលើស្មាតហ្វូន Ultra វិញ គឺនឹងប្រើប្រាស់នូវ 3x 10MP Telephoto Lens។ គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Samsung អាចនឹងដាក់ម៉ូដែល Ultra ជាស្មាតហ្វូន Flagship ដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន។ ប៉ុន្តែតាមការបែកធ្លាយជាច្រើនមុននេះអោយដឹងថា ស្មាតហ្វូន Pro អាចនឹងបំពាក់នូវមុខងារជាច្រើនដ៏សម្បូរបែបដើម្បីទាក់ចិត្តអ្នក ប្រើប្រាស់ផងដែរ៕
បែកធ្លាយថាមពលថ្ម Galaxy S27 Pro រួមជាមួយនិងអេក្រង់ ហើយនិងបន្ទះឈីបថ្មីផងដែរ