ស្វែងរកពួកយើង:

បែកធ្លាយថាមពលថ្ម Xiaomi 14 និង 14 Pro ខណៈដែលការបង្ហាញវត្តមាន នឹងធ្វើឡើងនៅខែវិច្ឆិកា

ដោយ

Koun Jab Luffy

03 កក្កដា 2023 03:50 រសៀល

អាន 2 នាទី

Article image
យោងតាមព័ត៌មានចុងក្រោយរបស់អ្នកទម្លាយ Digital Chat Station ដែលជាប្រភពជឿជាក់បាននោះ បានបង្ហាញចេញនូវព័ត៌មានថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក ដែលនឹងមានប្រើប្រាស់នៅលើស្មាតហ្វូន Xiaomi 14 series ហើយ។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងមាបពីរម៉ូដែលគឺ Xiaomi 14 និង Xiaomi 14 Pro ហើយនិងបង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារប្រទេសចិននាខែវិច្ឆិកាខាងមុខនេះហើយ។
អ្នកទម្លាយរូបនេះ បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 នឹងមានថ្មទំហំ 4,860mAh គាំទ្រដោយកម្លាំងសាក 90W wired charging ខណៈដែលម៉ូដែល Xiaomi 14 Pro នឹងមានថ្មទំហំ 5,000mAh ប្រើប្រាស់បច្ចេកវិទ្យាសាក 120W wired charging និងមានបច្ចេកវិទ្យសាកឥតខ្សែរកម្លាំង 50W wireless charging។ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 និង 14 Pro គឺនឹងមានការប្រើរន្ធ USB-C port និងមានការគាំទ្រដោយរន្ធ USB 3.2 standard ផងដែរ។
និយាយពីកម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូន Xiaomi 14 series នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 3។ ឈីបថ្មីនេះ ត្រូវបានគេបញ្ជាក់ថា ក្រុមហ៊ុន Qualcomm នឹងប្រកាសចេញនៅក្នុងខែតុលាឆ្នាំនេះហើយ។ ដូច្នេះហើយ ផ្អែកលើព័ត៌មាននេះ អាចនិយាយបានថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូន Xiaomi 14 lineup ទំនងជានឹងអាចប្រកាសចេញជាផ្លូវការនៅប្រទេសចិន ក្នុងខែវិច្ឆិកាខាងមុខនេះ។ យោងតាមការទម្លាយចេញពី DCS បាននិយាយថា Xiaomi 14 series នឹងប្រើប្រាស់នៅសិនស័រ 1-អ៊ីង ខណៈដែលសិនស័រ 1.33-អ៊ីង គឺកំពុងតែធ្វើការសិក្សា និងអភិវឌ្ឍន៌ហើយ។
Article image
ជាមួយនិងវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 និង 14 Pro ក៏នឹងមានវត្តមានម៉ូដែលធំជាងគេមួយទៀតផងដែរ នោះគឺ Xiaomi 14 Ultra។ បើតាមព័ត៌មានថ្មីនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra នឹងប្រកាសចេញនៅប្រទេសចិននាពាក់កណ្តាលឆ្នាំ 2024 ខាងមុខនេះហើយ។
បែកធ្លាយថាមពលថ្ម Xiaomi 14 និង 14 Pro ខណៈដែលការបង្ហាញវត្តមាន នឹងធ្វើឡើងនៅខែវិច្ឆិកា