
ក្រុមហ៊ុន Xiaomi ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ ថ្មីរបស់ខ្លួន MIX Flip នៅក្នុងពេលឆាប់ៗនេះហើយ។ ស្មាតហ្វូននេះត្រូវបានគេទម្លាយនូវព័ត៌មានថ្មីៗស្ទើរតែរាល់ថ្ងៃ ជាក់ស្តែងថ្ងៃនេះ ក៏មានការចែកចាយជាថ្មីនូវព័ត៌មានរបស់ស្មាតហ្វូនអេក្រង់បត់នេះថែមទៀតហើយ។ សូមជំរាបថា ស្មាតហ្វូនអេក្រង់បត់បានម៉ូដែល MIX FOLD 4 ក្រុមហ៊ុននេះ នៅមិនទាន់មានលក់នៅលើទីផ្សារសកលនៅឡើយ ទេ ដោយក្រុមហ៊ុននេះ គ្រោងនឹងដាក់លក់នៅខែឧសភាខាងមុខនេះ។ សម្រាប់ម៉ូដែល MIX Flip ថ្មីនេះ ត្រូវគេបញ្ជាក់ថា អាននឹងមានលក់នៅលើទីផ្សារសកល។
សូមជំរាថា ស្មាតហ្វូនអេក្រង់បត់ម៉ូដែល MIX Flip ត្រូវបានក្រុមហ៊ុនធ្វើការអភិវឌ្ឍកាលពីឆ្នាំ 2021 ប៉ុន្តែក្រុមហ៊ុន បានសម្រេចលប់ចោលវិញ។ នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi ត្រូវបានគេបញ្ជាក់ថា បាននឹងកំពុងតែធ្វើការសារ ជាថ្មីហើយ ដោយថែមទាំងមានការប្រកាសថា នឹងបង្ហាញវត្តមានជាផ្លូវការនៅខែឧសភាខាងមុខនេះដូចគ្នា។ ស្មាតហ្វូនអេក្រង់បត់បាន MIX Flip ត្រូវបានគេទម្លាយចេញកាលពីមុននេះ ជាមួយនិងលេខម៉ូដែល “2405CPX3DG / 2405CPX3DC” និងមានឈ្មោះថា “ruyi.”។ ជាមួយគ្នានេះក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះមានលេខសំគាល់ ជាលេខ “N8.” ផងដែរ។ សម្រាប់ “8” គឺក្រុមហ៊ុនមានការផ្តោតទៅលើ MIX seriesអ។

ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនអេក្រង់បត់បានម៉ូដែល MIX Flip ថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 និងមានកាមេរ៉ាក្រោយ 2 គ្រាប់ ហើយនិងមានអេក្រង់តូចមួយនៅខាងកក្រោមកាមេរ៉ា។ មកដល់ពេលនេះ បើទោះបីជាមិនមានព័ត៌មានច្រើនក៏ដោយ ស្មាតហ្វូនអេក្រង់បត់បាន MIX Flip នេះ ត្រូវគេរាយការណ៌ថា នឹងមានលក់នៅលើទីផ្សារប្រទេសជាច្រើន ក្នុងនោះរួមមានដូចជា Turkey ជាដើម ប៉ុន្តែមិនមានប្រទេសឥណ្ឌានោះទេ។ ក្រុមហ៊ុន Xiaomi មានគម្រោងនឹងរៀបចំព្រឹត្តិការណ៌ធំមួយនៅខែឧសភាខាងមុខនេះ ដើម្បីប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន MIX Flip នេះហើយ។
