
ក្រោយពីមានព័ត៌មានថ្មីៗជាច្រើនរួចមក នៅថ្ងៃនេះ realme GT 7 Pro ត្រូវបានគេទម្លាយចេញនូវចំណុចពិសេសៗដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូននេះថែមទៀតហើយ។ ការបែកធ្លាយថ្ងៃនេះ គឺបានបញ្ជាក់ពីប្រព័ន្ធកាមេរ៉ាក្រោយនៅលើស្មាតហ្វូនេះ ដោយថែមទាំងមានការបញ្ជាក់ពីទំហំ resolution ហើយនិង sensor កាមេរ៉ាថែមទៀតផង។ ព័ត៌មានថ្មីនេះ ត្រូវបានគេមើលឃើញថាបង្ហោះនៅលើបណ្តាញសង្គម Weibo ដោយអ្នកទម្លាយ Digital Chat Station។
Digital Chat Station បានទម្លាយថា នៅលើស្មាតហ្វូនជំនាន់ថ្មី realme GT 7 Pro នេះ គឺមានកាមេរ៉ាគោលទំហំ 50-Megapixel Sony IMX906 និងមានគ្រាប់ទីពីរមានទំហំ 8-Megapixel ultra-wide angle lens ហើយនិងគ្រាប់ទីបីមានទំហំ 50-Megapixel Sony IMX882 telephoto shooter។ នៅមុននេះ ធ្លាប់មានពាក្យចចាមអារ៉ាម បាននិយាយថា នៅលើកាមេរ៉ា Telephoto គឺមានការប្រើប្រាស់នូវសិនស័រ LYT600 sensor ហើយនៅលើឡែននេះ គឺនឹងមានការគាំទ្រនូវមុខងារហ៊្សូមបាន 3x optical zoom ថែមទៀតផង។
គួរបញ្ជាក់ផងដែរថា មុននេះ អ្នកទម្លាយរូបនេះ ក៏ធ្លាប់មាននិយាយពីថាមពលថ្មនៅលើស្មាតហ្វូននេះ realme GT 7 Pro ផងដែរ ដោយក្នុងនោះមានការបញ្ជាក់ថា ស្មាតហ្វូននេះមានថ្មទំហំជាងគេនៅក្នុងចំណោមស្មាតហ្វូនរបស់ realme ថែមទៀតផង។ សូមជំរាបថា ស្មាតហ្វូននេះបានឆ្លងកាត់ការបញ្ជាក់ពីស្ថាប័ន្ធ 3C របស់ចិនហើយ។ បើតាមអ្នកទម្លាយ DCS បាននិយាយថា realme GT 7 Pro មនថ្មទំហំធំដល់ទៅលើ 6,000mAh ខណៈដែលនៅលើ 3C បញ្ជាក់ថា នៅក្នុងប្រអប់ស្មាតហ្វូននេះក៏នឹងមានការដាក់មកជាមួយនូវឆ្នាំងសាក 120W fast charger ផងដែរ។

realme GT 7 Pro ត្រូវបានគេទម្លាយកន្លងមកថា នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.78-អ៊ីង BOE (Possibly Samsung) OLED display ល្បឿន 120Hz refresh rate បង្ហាញចេញបានកម្រិត 1.5K resolution ហើយនិងមានគែមកោងជ្រុងទាំងបួន។ សម្រាប់កម្លាំងម៉ាស៊ីនស្មាតហ្វូននេះ ត្រូវបានគេទម្លាយថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 (Snapdragon 8 Elite) SoC អមដោយរ៉េម 16GB និងអង្គចងចាំទំហំ 1TB of UFS 4.0 storage។ ស្មាតហ្វូន GT 7 Pro នឹងមានការបំពាក់នូវកាមេរ៉ាមុនទំហំ 32-megapixel។
