ស្វែងរកពួកយើង:

បែកធ្លាយប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra

ដោយ

Koun Jab Luffy

31 តុលា 2024 09:33 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីដែលចេញដោយ XiaomiTime បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra នឹងមានការបំពាក់នូវប្រព័ន្ធកាមេរ៉ាដែលមានសមត្ថភាពខ្ពស់បំផុត។ សម្រាប់សិនស័រទាំង 4 ដែលមាននៅលើស្មាតហ្វូននេះ នឹងពង្រឹងសមត្ថភាពខ្លាំងជាងមុន ហើយនិងមានមុខងារផលិតរូបភាព និងវីដេអូ ខុសៗគ្នា។ កាមេរ៉ាគោលដែលប្រើប្រាស់នៅលើស្មាតហ្វូននេះ គឺមានការទ្រទ្រង់ដោយសិនស័រ Sony LYT900 sensor មានទំហំ 50MP។
សិនស័រនេះ គឺមិនត្រឹមតែអាចថតរូបភាពបានច្បាស់ និងមានភាពគុណភាពខ្ពស់នោះទេ គឺថែមទាំងអាចថតរូបភាពក្នុងកម្រិត low-light បានស្អាតជាងមុនថែមទៀតផង។ ក្រឡេកមកមើលឡែន Telephoto គឺមានពីរផ្សេងគ្នា ដោយគ្រាប់ទីមួយ គឺនឹងមានការគាំទ្រដោយសិនស័រ Samsung ISOCELL HP9 sensor មានកាមេរ៉ាទំហំ 200MP មានសមត្ថភាពអាចធ្វើការចាប់រូបភាពចម្ងាយឆ្ងាយបាន 5x optical zoom។ សម្រាប់គ្រាប់ទីពីរមានទំហំ 50MP Sony IMX858 sensor ហ៊្សូមបាន 3x zoom។
Article image
ចំពោះគ្រាប់ទីបួន គឺជាឡែន ultra-wide angle camera មានការគាំទ្រដោយសិនស័រ Samsung ISOCELL JN5 sensor និងមានទំហំ 50MP។ សិនស័រនេះ គឺនឹងមានសមត្ថភាពខ្ពស់ទៅលើការថត landscape shots ឬជាក្រុម large groups។ និយាយពីកាមេរ៉ាមុខទំហំ 32MP OmniVision OV32B sensor។ សម្រាប់សិនស័រនេះ គឺមានសមត្ថភាពខ្ពស់សម្រាប់ការថតរូប និងការថតវីដេអូ។
Article image
Xiaomi 15 Ultra គឺមិនត្រឹមតែមានកាមេរ៉ាខ្លាំងនោះទេ គឺថែមទាំងមានកម្លាំងម៉ាស៊ីនខ្លាំងថែមទៀតផង។ ស្មាតហ្វូនជំនាន់ថ្មីនេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite រ៉េមទំហំ 24GB ដែលមានអនុភាពខ្លាំង នឹងផ្តល់នូវសមត្ថភាពខ្ពស់សម្រាប់ការលេងហ្គេមក្រាហ្វិកធំៗបានកាន់តែរលូន។ អ្វីដែលពិសេសនោះ ក្រុមហ៊ុន Xiaomi ក៏នឹងមានបន្ថែមនូវបច្ចេកវិទ្យាថ្មីៗជំនួយសម្រាប់ការលេងហ្គេមនៅលើស្មាតហ្វូននេះថែមទៀតផង។
Article image
ស្មាតហ្វូននេះ នឹងរត់នៅលើ Android 15-ផ្អែកលើ HyperOS 2.0 ចេញពីប្រអប់តែម្តង។ សម្រាប់ HyperOS 2.0 គឺនឹងមានការបង្កើននូវល្បឿនការងារកាន់តែប្រសើរជាងមុន។ Xiaomi 15 Ultra will នឹងបង្ហាញវត្តមានជាស្មាតហ្វូនដែលមានភាពប្រណិត ហើយនិងមានអនុភាពខ្លាំងមិនធ្លាប់lមាន។
បែកធ្លាយប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra